ជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - សឹង្ហបុរីលើគ្រប់វិស័យ

(VOVWORLD) - ទទួលតាមការអញ្ជើញរបស់ក្រសួងការ ពារជាតិសិង្ហបុរី នាថ្ងៃទី១២ខែវិច្ឆិកា ឧត្តមសេនីយ៍ឯក Nguyen Chi Vinh សមាជិកគណៈកម្មាធិការមជ្ឈិមអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាមចូលរួមកិច្ចសន្ទនា គោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តីវៀតណាម - សឹង្ហបុរី លើកទី ៩ ដែលបានប្រព្រឹត្តនៅប្រទេសសិង្ហបុរី។ កិច្ចសន្ទនានេះត្រូវបានដឹកនាំដោយឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh និងលោក Chan Yan Kit លេខាអចិន្ត្រៃយ៍នៃក្រសួងការពារជាតិសិង្ហបុរី។
ជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - សឹង្ហបុរីលើគ្រប់វិស័យ - ảnh 1ទិដ្ឋភាពនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីវៀតណាម-សិង្ហបុរី (រូបថតៈ .vietnamplus.vn)

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាសកលនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានទាំងបញ្ហាប្រឈមផ្នែកការពារនិង សន្តិសុខសម្រាប់ប្រទេសទាំងពីរ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាការប្រកួតប្រជែងរបស់បណ្តាប្រទេសមហាអំណាច បញ្ហាសមុទ្រខាងកើត និងបណ្តាបញ្ហាប្រឈមក្រៅប្រពៃណី។ ភាគីទាំងពីរបានព្រមព្រៀងគ្នាថា អាស៊ានគួរតែរក្សាសាមគ្គីភាពនិងតួនាទីស្នូលនៅក្នុងរចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់  ព្រមទាំងពង្រីកនូវតួនាទីនិងការទទួលខុសត្រូវរបស់បណ្តាប្រទេសជាដៃគូ។

ស្តីពីទំនាក់ទំនងទ្វេភាគី ភាគីទាំងពីររីករាយដោយឃើញថា ទំនាក់ទំនងរវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរបានបន្តការរីកចម្រើនយ៉ាងខ្លាំងក្លា ដោយសម្រេចបាននូវលទ្ធផលជាក់ស្តែងជាច្រើនវិស័យ។ ភាគីទាំងពីរបានព្រមព្រៀងគ្នា បង្កើតផែនការសហប្រតិបត្តិការរយៈពេល ៣ ឆ្នាំ ដើម្បីធ្វើអនុវត្តន៍ជាក់ស្តែងនូវវិស័យនិងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ សំដៅធ្វើជាមូលដ្ឋានសម្រាប់ការអនុវត្តនាពេលខាងមុខ។

 មុននោះឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh និងគណៈប្រតិភូបានអញ្ជើញ ជួបសម្តែងការគួសម រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី Ng Eng Hen ផងដេរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ