ជម្រុញកិច្ចសហប្រតិបត្តិការរវាងក្រសួងនគបាលជាមួយស្ថាប័នប្រតិបត្តិច្បាប់នានារបស់អាមេរិក

ជម្រុញកិច្ចសហប្រតិបត្តិការរវាងក្រសួងនគបាលជាមួយស្ថាប័នប្រតិបត្តិច្បាប់នានារបស់អាមេរិក - ảnh 1
ទិដ្ឋភាពនៃជំនួបសសន្ទនា (រូបថតៈ cand.com.vn)


(VOVworld)-នារសៀលថ្ងៃទី១៧ធ្នូនៅទីក្រុងហាណួយ ឧត្តមសេនីយ៍ឯក To Lam អនុរដ្ឋមន្ត្រីក្រសួងនគបាលវៀតណាមបានទទួលជួបសន្ទនាជាមួយលោក Theodore
G.Osius ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម។​នៅទីនេះ អនុ រដ្ឋមន្ត្រី To Lam បានលើកត្រដែតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួង នគបាលវៀតណាម
ជាមួយស្ថាប័នប្រតិបត្តិច្បាប់នានារបស់អាមេរិកដែលកំពុង មានការអភិវឌ្ឍន៍យ៉ាង
ល្អប្រសើរ ជាពិសេសលើវិស័យបង្ការប្រឆាំងបទល្មើសឆ្លង ដែននិងឧក្រិដ្ឋជនប្រើ
ប្រាស់បច្ចេកវិទ្យាខ្ពស់ជាដើម ។ ក៏ក្នុងជំនួបនេះ  លោក To Lam បានសម្តែងក្តីសង្ឃឹម
ថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តជម្រុញកិច្ច​សហប្រតិបត្តិការទ្វេភាគីឡើង
កំពស់ថ្មីថែមទៀត រួមចំណែកធ្វើឲ្យស៊ីជម្រៅនូវ ទំនាក់ទំនងដៃគូលើគ្រប់វិស័យ
រវាងប្រទេសទាំងពីរដើម្បីសន្តិភាព ស្ថិរភាពនិង កិច្ចសហប្រតិបត្តិការក្នុងតំបន់និង
លើពិភពលោក។

        រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអាមេរិក លោក Osius បានវាយតម្លៃខ្ពស់ចំពោះ រាល់
ការអភិវឌ្ឍន៍ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៥នេះ ព្រមទាំង សង្កត់
ធ្ងន់ថា នេះជាបុព្វបទសម្រាប់ភាគីទាំងពីរពង្រឹងនូវវិស័យសហប្រតិបត្តិការ ដែលមាន
ស្រាប់និងពង្រីករាល់វិស័យសហប្រតិបត្តិការថ្មីនាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ