ជម្រុញការស្រាវជ្រាវជម្រៅអំពីលោកប្រធានហូជីមីញនិងបណ្តាមគ្គុទេសរបស់បក្ស

(VOVWORLD) -ពិធីរំលឹកខួបលើកទី៣០នៃទិវាបង្កើតវិទ្យាស្ថានហូជីមិញនិងបណ្តាមគ្គុទេសរបស់ បក្សនៃបណ្ឌិតសភានយោបាយជាតិហូជីមិញ ថ្ងៃទី១៩សីហា បានបើកនាថ្ងៃទី១៦ សីហា នៅទីក្រុងហាណូយ។ 
ជម្រុញការស្រាវជ្រាវជម្រៅអំពីលោកប្រធានហូជីមីញនិងបណ្តាមគ្គុទេសរបស់បក្ស - ảnh 1លោកប្រធានហូជីមិញជួបសំណេះសំណាលជាមួយតំណាងយុវជនស្ម័គ្រចិត្តចូលរួមមហោសន្និបាតយុវជនស្ម័គ្រចិត្តភាគខាងត្បូង (រូបថតៈ ឯកសារ TTXVN)

អញ្ជើញថ្លែងមតិក្នុងពិធី សាស្ត្រាចារ្យ បណ្ឌិត Nguyen Xuan Thang នាយកបណ្ឌិតសភានយោបាយហូជីមិញ បានស្នើឲ្យបណ្ឌិតសភាហូជី មិញនិងបណ្តាថ្នាក់ដឹកនាំរបស់បក្ស ប្រមូលផ្តុំអនុវត្តជាក់ស្តែងនូវភារកិច្ចនយោបាយ ក្នុងដំណាក់កាលថ្មី ជាពិសេស ផ្តោតសំខាន់លើការងារសេនាធិការ នាំលក្ខណៈជាក់ ស្តែងនេះ ចូលក្នុងបណ្តាខ្លឹមសារនៃសារាចរលេខ០៥របស់ការិយាល័យនយោបាយ ស្តីពីជម្រុញការសិក្សានិងរៀនសូត្រតាមសតិអារម្មណ៍ សីលធម៌ រចនាបទលោកប្រ ធានហូជីមិញ។ រួមជាមួយគ្នានោះ បណ្ឌិតសភាក៏បានយកចិត្តទុកដាក់ការជម្រុញ កិច្ចសហប្រតិបត្តិការស្រាវជ្រាវ ផ្សព្វផ្សាយអំពីជីវិត បុព្វហេតុនិងសតិអារម្មណ៍ លោកប្រធានហូជីមិញទាំងក្នុងនិងក្រៅប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ