ជម្រុញទំនាក់ទំនងវៀតណាម-អូស្ត្រាលីឲ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ

(VOVWORLD) -នាព្រឹកថ្ងៃទី២៨ឧសភា នៅរដ្ឋធានីអាណូយ ក្នុងពិធីទទួលជួបជាមួយរដ្ឋមន្ត្រីការ បរទេសអូស្ត្រាលី លោកស្រី Julia Bishop ដែលកំពុងមានដំណើរទស្សនកិច្ចការងារ នៅវៀតណាមនោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានវាយ តម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបពិភាក្សារវាងរដ្ឋមន្ត្រី លោកស្រី Julie Bishop ជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀត ណាម លោក Pham Binh Minh។ 
ជម្រុញទំនាក់ទំនងវៀតណាម-អូស្ត្រាលីឲ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការ បរទេសអូស្ត្រាលី លោកស្រី Julia Bishop

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc មានបំណងចង់ឲ្យភាគីទាំងពីរ អនុវត្តយ៉ាង ឆាប់ៗនូវចំណុចមួយចំនួនដែលបានចែងក្នុងសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រក្នុងឱកាសនៃដំណើរទស្សកិច្ចជាផ្លូវការនៅអូស្ត្រាលីរបស់នាយក រដ្ឋមន្ត្រីវៀតណាមកាលពីខែមិនាឆ្នាំ២០១៨ កន្លងទៅ។ នាយករដ្ឋមន្ត្រីក៏មានបំណង ចង់ឲ្យភាគី ទាំងពីរជម្រុញការជួបប្រាស្រ័យជាមួយប្រជាជន សហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ អប់រំ ក៏ដូចជាបណ្តុះបណ្តាលលើវិស័យមួយចំនួនទៀត។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការការបរទេសអូស្ត្រាលី លោកស្រី Julie  Bishop បានសម្តែងក្តី សោមនស្សរីករាយដោយឃើញថា មានសហគ្រាសនិងវិនិយោគិនអូស្ត្រាលីជាច្រើន កំពុងធ្វើការវិនិយោគចូលមកវៀតណាមលើគ្រប់វិស័យ។ អូស្ត្រាលីមានបំណង ជម្រុញ កិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យមួយចំនួនទៀត ក្នុងនោះមានវិស័យ ផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ