ជម្រុញទេសចរណ៍បៃតងក្នុងវិស័យទេសចរណ៍

(VOVWORLD) - ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែ មីនា នៅអាគារមណ្ឌលវប្បធម៍ ពលកម្មមិត្ត ភាពវៀតណាម -សហភាពសូវៀតនៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិព័រណ៍ ទេសចរណ៍ អន្តរជាតិវៀតណាម-VITM ហាណូយ ២០១៩ដោយប្រធានបទ “ទេសចរណ៍បៃតង” ។
ជម្រុញទេសចរណ៍បៃតងក្នុងវិស័យទេសចរណ៍ - ảnh 1 សមាគមន៍ទេសចរណ៍វៀតណាមជូនព័ត៌មានស្ដីពីពិព័រណ៍ VITM ឆ្នាំ២០១៩

  ទ្រង់ទ្រាយ នៃពិព័រណ៍ឆ្នាំនេះនឹងមានស្តង់ប្រហែល ៥០០ស្តង់មកពី ប្រទេសនិងតំបន់ ចំនួន ២៥ ក្នុងនោះមាន កូរ៉េខាងត្បូង Vietravel HanoiTourist HanoiRedtours Vietnamairlines Saigontourist Vinpearl ជាដើម។ ចំណុចថ្មីរបស់ពិព័រណ៍ទេសរចណ៍ VITM ២០១៩ នេះគឺមានការចូលរួម បន្ថែមរបស់  ប៉េរូ និង កូរ៉េខាងជើង។ប្រធានបទ “ទេសចរណ៍បៃតង” របស់ VITM ២០១៩ សំដៅគាំទ្រយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ ២០៣០ ដែលបាននាំចេញដោយ អង្គការសហប្រជាជាតិ។ តាមនោះបណ្តាក្រុមហ៊ុន ទេសចរណ៍នឹងមានឱកាសដើម្បីឧទ្ទេសនាមផលិតផលទេសចរណ៍បៃតងតាម រយៈការផ្សព្វផ្សាយរាល់ផលិតផល ទេសចរណ៍អេកូ ទេសចរណ៍សហគមន៍ ទេសចរណ៍កសិកម្ម រាល់ការផ្តួចផ្តើមគំនិតការពារបរិស្ថាន និងបន្សាំជាមួយការ ប្រែប្រួល  អាកាសធាតុក្នុងវិស័យទេសចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ