ជម្រុញសមភាពភេទដើម្បីការអភិវឌ្ឍនិរន្តរភាពនិងភាពសម្បូររុងរឿង
(VOVWORLD) -នាព្រឹកថ្ងៃទី១៨មករា សម័យប្រជុំសមាជិកាសភា ក្នុងក្របខ័ណ្ឌនៃសន្និសីទប្រចាំឆ្នាំ លើកទី២៦នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF-26) បានប្រារព្ធនៅទីក្រុងហាណូយ (វៀតណាម)។
ទិដ្ឋភាពនៃសម័យប្រជុំ (រូបថតៈDuy Linh/nhandan.com.vn ) |
អញ្ជើញចូលរួមក្នុងសន្និសីទ មានវត្តមានប្រធានរដ្ឋសភាវៀត ណាម លោកស្រី Nguyen Thi Kim Ngan ប្រធាន APPF-26 និងសមាជិកសភាជាច្រើនរូប ទៀត។ អញ្ជើញថ្លែងមតិបើកសម័យប្រជុំនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា សមភាពភេទជាគោលដៅសំខាន់ដែល វៀត ណាមនិងប្រទេសទាំងអស់កំពុងឆ្ពោះទៅ និងចាត់ទុកជាកត្តា លើកកំពស់លទ្ធភាព រួម ចំណែករបស់នារីទៅក្នុងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖
“លើកនេះ រដ្ឋសភាវៀតណាមបានជ្រើសរើសប្រធានបទនៃសន្និ សីទសមាជិកា សភា គឺ “ជម្រុញសមភាពភេទដើម្បីការអភិវឌ្ឍនិងភាពសម្បូររុងរឿងរួម” ដោយមាន គោលបំណង បង្កើតវេទិកាសម្រាប់សមា ជិកាសភា ពិភាក្សាអំពីតួនាទីរបស់សភាក្នុង ការអនុវត្តជាក់ស្តែងរាល់ការសន្យាអន្តរជាតិ។ ក៏ដូចទៅនឹងវៀតណាមដែរ ប្រទេសនា នាក្នុងតំបន់កំពុងប្រឈមមុខនឹងការសាកល្បងជាច្រើន។ តាមនោះ ខ្ញុំសង្ឃឹមថា អង្គ ប្រជុំនឹងនាំចេញនូវសំណើរនិងមតិ ដើម្បីបង្កើតបរិយា កាសងាយស្រួលសម្រាប់ការ ជម្រុញសមភាពភេទនៅប្រទេសនីមួយៗ ក៏ដូចជាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក”។
នៅក្នុងសម័យប្រជុំ សមាជិកាសភាតំណាងក៏បានអះអាងថា នឹងបន្តទទួលយក នូវស្មារតីស្តីពីសមភាពភេទពីសម័យប្រជុំសមាជិកាស ភាក្នុងក្របខ័ណ្ឌ APPF-26។
អនុប្រ ធានព្រឹទ្ធសភារុស្ស៊ី លោកស្រី Karelova Galina Nikolaevna បានលើកមតិថា៖
“នៅរុស្ស៊ី យើងខ្ញុំក៏បានរៀបចំវេទិកាមួយស្តីពីនារីនាខែកញ្ញាខាងមុខ ក្រោមប្រ ធានបទ “ស្ត្រីជាមួយការអភិវឌ្ឍនិរន្តរភាពនិងសន្តិសុខសកល”។ ខ្ញុំចាត់ទុកនេះជាឱ កាសសំខាន់ហើយនឹងអញ្ជើញសមាជិកាសភាក្នុងតំបន់ចូលរួមវេទិកានេះផងដែរ។ យើងខ្ញុំសូមអះអាងឡើងវិញការួមដំណើរក៏ដូចជាការចូលរួមសកម្មរបស់យើងខ្ញុំទៅ ក្នុងវេទិកានេះ ព្រមទាំងសន្យា ជម្រុញខ្លាំងក្លាថែមទៀតនូវខ្លឹមសារនេះក្នុងរបៀបវារៈ”៕