ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ អង្គការផ្តល់​ជំនួយនានា​មិនអាចដំណើរការ​​​បានទេ

(VOVWORLD) - នាថ្ងៃទី ៤ ខែមេសា អង្គការផ្តល់ជំនួយអន្តរជាតិធំៗមួយចំនួនបានព្រមានថា ស្ទើរតែមិនអាចអនុវត្តសកម្មភាពផ្តល់ជំនួយនៅក្នុងតំបន់ហ្គាហ្សា។

ប្រមុខអង្គការវេជ្ជបណ្ឌិតគ្មានព្រំដែន (MSF) លោកស្រី Isabelle Defourny បានសម្តែងការព្រួយបារម្ភអំពី "ហានិភ័យនៃអំពើប្រល័យពូជសាសន៍" នៅពេលដែលអង្គការមនុស្សធម៌ធំៗចំនួន ១៣ ត្រូវបានដាក់កំហិតក្នុងការផ្តល់ជំនួយទៅកាន់តំបន់ដែនដីនៅឆ្នេរសមុទ្រមេឌីទែរ៉ាណេនេះ។ លោកស្រីបានសង្កត់ធ្ងន់ថា បច្ចុប្បន្នមិនមានលក្ខខណ្ឌក្នុងការផ្តល់ជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សានោះទេ ព្រោះក្នុងរយៈពេល ៦ខែកន្លងទៅ  អ៊ីស្រាអែលបានជ្រើសរើសការវាយប្រហារលើតំបន់ដែលប្រជាជនកំពុងជាប់គាំង និងទទួលរងការខ្វះខាតស្បៀងអាហារ។

ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ អង្គការផ្តល់​ជំនួយនានា​មិនអាចដំណើរការ​​​បានទេ - ảnh 1រថយន្តរបស់អង្គការ World Central Kitchen ត្រូវបានបំផ្លាញ បន្ទាប់ពីរងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVN

នៅថ្ងៃដដែលនោះ MSF បានចោទប្រកាន់អ៊ីស្រាអែលថា បានបំផ្លាញប្រព័ន្ធថែទាំសុខភាពនៅតំបន់ហ្គាហ្សា។ MSF ក៏ជឿជាក់ថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល ដែលបានសម្លាប់បុគ្គលិកមនុស្សធម៌អន្តរជាតិកាលពីថ្ងៃទី ២ ខែមេសា បានបង្ហាញពីគោលបំណងចង់កាត់បន្ថយសមត្ថភាពជួយសង្គ្រោះ។

ក្រុមអ្នកផ្តល់ជំនួយមួយចំនួនក៏បានស្នើឱ្យអ៊ីស្រាអែលបោះបង់ចោលផែនការធ្វើការវាយប្រហារតាមផ្លូវគោកលើទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្គាហ្សា ជាកន្លែងដែលជនស៊ីវិលជាង ១ លាននាក់បានភៀសខ្លួន។

យោងតាមការស្ថិតិពីអាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សា ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងចលនាអ៊ីស្លាមហាម៉ាស និងអ៊ីស្រាអែលកាលពីខែតុលាឆ្នាំមុន មនុស្សយ៉ាងហោចណាស់ ៣៣.០០០ នាក់បានស្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ