ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ អាមេរិក​អំពាវនាវ​ឲ្យ​ក្រុមហាម៉ាសទទួល​យក​បទ​ឈប់​បាញ់

(VOVWORLD) - នៅថ្ងៃទី ៥ ខែមីនា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានអំពាវនាវឱ្យចលនាអ៊ីស្លាមហាម៉ាសទទួលយកបទឈប់បាញ់ជាមួយអ៊ីស្រាអែលភ្លាមមួយរំពិច ខណៈដែលគណៈប្រតិភូហាម៉ាសនៅតែបន្តការចរចាជាមួយអ្នកសម្រុះសម្រួលកាតានិងអេហ្ស៊ីប នៅទីក្រុងគែរ រដ្ឋធានីនៃប្រទេសអេហ្ស៊ីប។ 

ថ្លែងនៅពេលជួបនាយករដ្ឋមន្ត្រីកាតា នៅទីក្រុងវ៉ាស៊ីនតោន លោក Blinken បាននិយាយថា មានឱកាសមួយដើម្បីឈានដល់បទឈប់បាញ់ភ្លាមមួយរំពេច ដើម្បីដោះលែងចំណាប់ខ្មាំង  ហើយនឹងមានបន្ថែមជំនួយមនុស្សធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីន។

ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ អាមេរិក​អំពាវនាវ​ឲ្យ​ក្រុមហាម៉ាសទទួល​យក​បទ​ឈប់​បាញ់ - ảnh 1អគារមួយត្រូវបានបំផ្លិចបំផ្លាញបន្ទាប់ពីការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Rafah តំបន់ហ្គាហ្សា កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

ការអំពាវនាវរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកបានធ្វើឡើងក្នុងបរិបទនៃការចរចារវាងចលនាអ៊ីស្លាមហាម៉ាស និងអ្នកសម្រុះសម្រួលស្តីពីបទឈប់បាញ់រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលដែលអូសបន្លាយដល់ថ្ងៃទីបី ប៉ុន្តែមិនមានសញ្ញាវិជ្ជមានណាមួយឡើយ។ កិច្ចចរចានៅទីក្រុងគែរ ត្រូវបានរំពឹងថា នឹងនាំទៅដល់បទឈប់បាញ់រយៈពេល ៤០ ថ្ងៃ ដែលចំណាប់ខ្មាំងនឹងត្រូវដោះលែង ហើយជំនួយមនុស្សធម៌ត្រូវបានបញ្ជូនទៅហ្គាហ្សា មុនពេលចាប់ផ្តើមខែរ៉ាម៉ាដានរបស់សាសនាអ៊ីស្លាម  ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១០ ខែមីនា។

ក្នុងពេលជាមួយគ្នានោះ វិបត្តិមនុស្សធម៌នៅហ្គាហ្សាកាន់តែអាក្រក់ទៅៗ។ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី ៥ ខែមីនា បានប៉ាន់ប្រមាណថា អ្នកជំងឺប្រមាណ ៨.០០០នាក់ ចាំបាច់ត្រូវជម្លៀសចេញពីតំបន់ហ្គាហ្សា ព្រមទាំងបានសម្តែងការព្រួយបារម្ភចំពោះការពិតដែលថា មានចំនួនអ្នកជំងឺតិចណាស់ ត្រូវបានយកចេញពីតំបន់ជម្លោះនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ