ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ អ៊ីស្រាអែលនឹងបង្កើនសម្ពាធលើក្រុមហាម៉ាស់
(VOVWORLD) - នាថ្ងៃទី ២១ ខែមេសា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា លោកនឹងបង្កើនសម្ពាធលើចលនាអ៊ីស្លាមហាម៉ាស។ អ៊ីស្រាអែលនឹងបង្កើនសកម្មភាពយោធាប្រឆាំងនឹងកងកម្លាំងនេះ។
ទាហានអ៊ីស្រាអែលធ្វើប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVN |
នៅក្នុងសេចក្តីប្រកាសតាមវីដេអូ នាយករដ្ឋមន្ត្រី Benjamin Netanyahu បានគំរាមថា នឹងធ្វើសកម្មភាព "នៅប៉ុន្មានថ្ងៃខាងមុខ" ដោយមិនបានបញ្ជាក់ពេលវេលា ឬទីតាំងនោះទេ។ អ៊ីស្រាអែលនឹងវាយប្រហារលើកងកម្លាំងហាម៉ាសកាន់តែខ្លាំងឡើង ហើយប្រការនេះនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។
បច្ចុប្បន្ននេះ ចលនាអ៊ីស្លាមហាម៉ាសមិនទាន់ធ្វើអត្ថាធិប្បាយលើសេចក្តីប្រកាសរបស់មេដឹកនាំអ៊ីស្រាអែលនោះទេ៕