ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ ក្រុមហាម៉ាស់ស្នើឲ្យកែសម្រួលព័ត៌មានលម្អិតមួយចំនួននៅក្នុងសំណើឈប់បាញ់របស់អាមេរិក
(VOVWORLD) - ក្នុងការឆ្លើយតបទៅនឹងសំណើបទឈប់បាញ់នៅតំបន់ហ្គាហ្សាដែលប្រធានាធិបតីអាមេរិកលោក Joe Biden បានដាក់ចេញ កងកម្លាំងហាម៉ាសនាយប់ថ្ងៃទី ១១ ខែមិថុនា បានស្នើឲ្យកែសម្រួលព័ត៌មានលម្អិតមួយចំនួនដូចជារយៈពេលនៃបទឈប់បាញ់ និងការដកកងទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្គាហ្សា និងលក្ខខណ្ឌដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គឺត្រូវតែមានការធានាពីប្រទេសទាំងបីគឺរុស្ស៊ី ចិន និងទួរគី។
នៅក្នុងប្រតិកម្មរបស់ខ្លួន អ៊ីស្រាអែលបានអះអាងថា ប្រទេសនេះ និងអាមេរិកបានច្រានចោលសំណើរបស់ក្រុមហាម៉ាសស្តីពីការគាំពារលើកិច្ចព្រមព្រៀងបទឈប់បាញ់របស់រុស្ស៊ី ចិន និងទួរគី។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានបញ្ជាក់ផងដែរថា ក្រុមហាម៉ាសបានស្នើសុំបន្ថែមខ្លឹមសារថ្មីមួយចំនួនទៅក្នុងសំណើបទឈប់បាញ់ ក្នុងនោះសំណើមួយចំនួនត្រូវបានចាត់ទុកថាមិនអាចទៅរួចទេ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងសមភាគីកាតារបស់លោក Sheikh Mohammed bin Abdulrahman bin Jassim al-Thani ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Doha ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVN |
ទាក់ទងនឹងភាពតានតឹងនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ កងកម្លាំងការពារអ៊ីស្រាអែលកាលពីយប់ថ្ងៃទី១២ មិថុនា បានបញ្ជាក់ថា ក្រុមហេសបូឡានៅប្រទេសលីបង់បានបាញ់មីស៊ីលគ្រប់ប្រភេទសរុបចំនួន ២១៥ គ្រាប់ ទៅកាន់តំបន់ភាគខាងជើងអ៊ីស្រាអែល។ កងទ័ពអ៊ីស្រាអែលបានឆ្លើយតបដោយការវាយប្រហារតាមផ្លូវអាកាសយ៉ាងសាហាវជាច្រើនសំដៅទៅលើ ភាគខាងត្បូងប្រទេសលីបង់ ដោយបានបំផ្លាញគោលដៅជាច្រើនរបស់ក្រុមហេសបូឡាដូចជារចនាសម្ព័ន្ធយោធា ឃ្លាំងផ្ទុកគ្រាប់រ៉ុក្កែត៕