ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ ប្រទេសអារ៉ាប់ចំនួន ៥ ប្រកាសគាំទ្រ ចំពោះ​សំណើ​បទ​ឈប់បាញ់ថ្មីរបស់ប្រធានាធិបតីអាមេរិក

(VOVWORLD) - សេចក្តីថ្លែងការណ៍រួមក៏បានអំពាវនាវឱ្យមានការដកកងកម្លាំងអ៊ីស្រាអែលទាំងអស់ចេញពីតំបន់ហ្គាហ្សា ហើយចាប់ផ្តើមដំណើរការស្ថាបនាតំបន់ដីនេះតាមក្របខណ្ឌនៃផែនការដ៏ទូលំទូលាយមួយស្ដីពីការអនុវត្តដំណោះស្រាយរដ្ឋពីរ។
ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ ប្រទេសអារ៉ាប់ចំនួន ៥ ប្រកាសគាំទ្រ ចំពោះ​សំណើ​បទ​ឈប់បាញ់ថ្មីរបស់ប្រធានាធិបតីអាមេរិក - ảnh 1អគារត្រូវបានបំផ្លាញបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា ។ រូបថត៖ THX/TTXVN

រដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់ចំនួន ៥ គឺអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម (UAE) ហ្ស៊កដានី និងកាតា នាថ្ងៃទី៣ ខែមិថុនា បានចេញសេចក្តីថ្លែងការណ៍រួមដោយអះអាងពីការគាំទ្ររបស់ប្រទេសអារ៉ាប់នានាចំពោះសំណើបទឈប់បាញ់ថ្មីនៅតំបន់ហ្គាហ្សាតាមសេចក្ដីប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden នាថ្ងៃទី ៣១ ឧសភា។ សេចក្តីប្រកាសក៏បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាអជ្ញាកណ្ដាលរបស់សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតាឆ្ពោះទៅកិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំងថ្មីរវាងអ៊ីស្រាអែល និងកងកម្លាំងហាម៉ាស។ ក្រុមរដ្ឋមន្ត្រីការបរទេសក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបញ្ឈប់សកម្មភាពបង្ក្រាបរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បញ្ចប់វិបត្តិមនុស្សធម៌ ដែលបង្កឡើងដោយសង្រ្គាមរបស់អ៊ីស្រាអែល ហើយអនុញ្ញាតឱ្យជនភៀសខ្លួននៅតំបន់ហ្គាហ្សាវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញ។ សេចក្តីថ្លែងការណ៍រួមក៏បានអំពាវនាវឱ្យមានការដកកងកម្លាំងអ៊ីស្រាអែលទាំងអស់ចេញពីតំបន់ហ្គាហ្សា ហើយចាប់ផ្តើមដំណើរការស្ថាបនាតំបន់ដីនេះតាមក្របខណ្ឌនៃផែនការដ៏ទូលំទូលាយមួយស្ដីពីការអនុវត្តដំណោះស្រាយរដ្ឋពីរ។

នាថ្ងៃទី ៣ ឧសភាដដែល នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា សំណើបទឈប់បាញ់ដែលស្នើឡើងដោយប្រធានាធិបតីអាមេរិកគឺមិនទាន់ពេញលេញ ហើយខុសគ្នាពីកំណែរបស់អ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ