ជម្លោះហាម៉ាស់ - អ៊ីស្រាអែល៖ អ៊ីស្រាអែលដុតបំផ្លាញអគាររដ្ឋបាលសាធារណៈ ប៉ាឡេស្ទីននៅច្រកទ្វារព្រំដែន Rafah

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន និងតំបន់មជ្ឈិមបូព៌ាកាលពីថ្ងៃទី ១៧ ខែមិថុនា បានឲ្យដឹងថា កងទ័ពអ៊ីស្រាអែលបានដុតបំផ្លាញអគាររដ្ឋបាលសាធារណៈស្ទើរតែទាំង អស់របស់ប៉ាឡេស្ទីននៅច្រកទ្វារព្រំដែន Rafah ដែលតភ្ជាប់តំបន់ហ្គាហ្សានិងឧបទ្វីប Sinai របស់អេហ្ស៊ីប។

ជម្លោះហាម៉ាស់ - អ៊ីស្រាអែល៖ អ៊ីស្រាអែលដុតបំផ្លាញអគាររដ្ឋបាលសាធារណៈ ប៉ាឡេស្ទីននៅច្រកទ្វារព្រំដែន Rafah - ảnh 1ប្រជាជនឈរនៅក្បែរផ្ទះដែលបានបាក់រលំដោយសារការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលលើទីក្រុងរ៉ាហ្វា។ (រូបថត៖ AFP)
រីឯខ្លួនវិញ កងកម្លាំងស្វ័យការពារអ៊ីស្រាអែល (IDF) បានចេញ សេចក្តីថ្លែងការណ៍មួយដោយនិយាយថា ប្រហែលពាក់កណ្តាលនៃកម្លាំងប្រយុទ្ធរបស់ ក្រុមហាម៉ាស់នៅក្នុងទីក្រុង Rafah មិនអាចដំណើរការទៀតឡើយ ដោយសារតែខ្មាន់ កាំភ្លើងយ៉ាងហោចណាស់ ៥៥០ នាក់ត្រូវបានកំទេច។ លើសពីនេះទៀត IDF ក៏បានរក ឃើញ និងបំផ្លាញផ្លូវរូងក្រោមដីរាប់សិបកន្លែងរបស់ហាម៉ាស់នៅតំបន់ច្រករបៀង Philadelphi ដែលជាខ្សែបន្ទាត់រវាងតំបន់ហ្គាហ្សានិងឧបទ្វីប Sinai របស់អេហ្ស៊ីប
ផងដែរ។
ការវាយប្រហារតាមជើងអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ ត្រូវបានធ្វើឡើងចំពេលដែលលោក Amos Hochstein ទីប្រឹក្សាជាន់ខ្ពស់របស់ ប្រធានាធិបតីអាមេរិក Joe Biden មានវត្តមាននៅប្រទេសអ៊ីស្រាអែល ដើម្បីដាក់ ពង្រាយកិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែនអ៊ីស្រាអែល-លីបង់។ កាលពីថ្ងៃទី ១៧ មិថុនា លោក Amos Hochstein មានជំនួប ពិភាក្សាជាបន្ត បន្ទាប់ជាមួយប្រធានាធិបតីអ៊ីស្រាអែលលោក Isaac Herzog; នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant។ ខ្លឹមសារនៃជំនួប ពិភាក្សាទាំងនេះគឺផ្ដោតលើកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ហានិភ័យនៃការផ្ទុះជម្លោះទ្រង់ ទ្រាយធំរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ