ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ អ៊ីស្រាអែល​ត្រៀម​ខ្លួន​ជា​ស្រេច​​បន្ត​ការ​ចរចា

(VOVWORLD) - សហគមន៍អន្តរជាតិនៅតែបន្តអំពាវនាវឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាសឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ តាមរយៈតួនាទីជាអាជ្ញាកណ្ដាលផ្សះផ្សាររបស់សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា។
ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ អ៊ីស្រាអែល​ត្រៀម​ខ្លួន​ជា​ស្រេច​​បន្ត​ការ​ចរចា - ảnh 1កុមារទទួលបានជំនួយស្បៀងអាហារនៅក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា។ រូបថត៖ THX/TTXVN

នាថ្ងៃទី ២៣ ឧសភា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានចេញសេចក្តីជូនដំណឹងបានឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំនាយប់ថ្ងៃតី ២២ ឧសភា គណៈរដ្ឋមន្ត្រីសង្គ្រាមរបស់ប្រទេសនេះបានស្នើឱ្យក្រុមចរចាអ៊ីស្រាអែលបន្តកិច្ចពិភាក្សាស្ដីពីបញ្ហាប្រគល់ចំណាប់ខ្មាំងដែលនៅតែត្រូវបានឃុំឃាំងនៅតំបន់ហ្គាហ្សា។ជុំចរចារលើកមុនបានបញ្ចប់ភ្លាមៗបន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធានៅលើដីនៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សាកាលពីដើមខែនេះ។

នាបច្ចុប្បន្ននេះ ប្រជាជនអ៊ីស្រាអែលកាន់តែមិនពេញចិត្ត ហើយដាស់តឿនដល់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu សម្រេចឲ្យបានបទឈប់បាញ់ ដើម្បីដោះលែងចំណាប់ខ្មាំងនៅសល់ដែលនៅតែជាប់ឃុំខ្លួននៅតំបន់ហ្គាហ្សា។ ទន្ទឹមនឹងនោះ សហគមន៍អន្តរជាតិនៅតែបន្តអំពាវនាវឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាសឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ តាមរយៈតួនាទីជាអាជ្ញាកណ្ដាលផ្សះផ្សាររបស់សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា។

នាថ្ងៃទី ២៣ ឧសភា ដដេល ប្រភពព័ត៌មានសន្តិសុខរបស់អេហ្ស៊ីបបានឲ្យដឹងថា ប្រទេសនេះនៅតែដើរតួនាទីជាអាជ្ញាកណ្ដាលផ្សះផ្សារនិយាយថា ប្រទេសនេះនៅតែដើរតួជាអ្នកសម្រុះសម្រួលលើបទឈប់បាញ់ និងការប្រគល់ចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា ព្រមទាំងកំពុងទាក់ទងជាមួយអ៊ីស្រាអែល ដើម្បីកំណត់ពេលវេលាបន្តការចរចាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ