ជម្លោះហាម៉ាស - អ៊ីស្រាអែល ៖ UN អំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌
(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវជាថ្មីម្តងទៀត ឲ្យមានបទឈប់បាញ់មនុស្សធម៌រវាងអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាស ក្នុងបរិបទដែលចំនួនអ្នកស្លាប់ដោយសារជម្លោះនៅតំបន់ហ្គាហ្សាកំពុងកើនឡើង។
ទាហានអ៊ីស្រាអែលត្រូវបានដាក់ពង្រាយនៅតំបន់ហ្គាហ្សា នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៣។ រូបថត៖ THX/TTXVN |
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ១៩ វិច្ឆិកា លោក Antonio Guterres បានលើកឡើងថា ចំនួនអ្នកស្លាប់ជារាងរាល់ថ្ងៃ ក្នុងនោះមានទាំងស្ត្រី និងកុមារ ដោយសារតែជម្លោះដែលបានផ្ទុះឡើងតាំងពីដើមខែមុនមក គឺមិនអាចព្រមទទួលយកបានឡើយ ហើយលោកបានរំលឹកឡើងវិញនូវការអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌ភ្លាមមួយរំពិក។ លោកបានឲ្យដឹងថាំ “មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង” នៅពេលដែលសាលារៀនចំនួន ២ របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) នៅតំបន់ហ្គាហ្សា រងការវាយប្រហារក្នុងរយៈពេលតិចជាង ២៤ ម៉ោង។ មនុស្ស រាប់សិប នាក់ ក្នុងនោះមានស្ត្រី និងកុមារជាច្រើននាក់បានស្លាប់និងរងរបួស ខណៈដែលពួកគេកំពុងស្វែងរកកន្លែងជ្រកកោនសុវត្ថិភាព នៅតាមមូលដ្ឋានអង្គការសហប្រជាជាតិ ។ លោកបានបញ្ជាក់ជាថ្មីថា មូលដ្ឋានរបស់អង្គការសហប្រជាជាតិគឺ “មិនអាចរំលោភបំពានបានឡើយ”៕