ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ WFP ព្រមានថា គ្រោះទុរ្ភិក្ស​នឹងផ្ទុះ​ឡើង​នៅតំបន់ហ្គាហ្សា

(VOVWORLD) - នាយកការិយាល័យ Geneva របស់ WFP លោក Gian Caro Cirr បាននិយាយថា គ្រោះទុរ្ភិក្សកំពុងគំរាមកំហែងដល់តំបន់ហ្គាហ្សា  ហើយស្ថានភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ 
ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ WFP ព្រមានថា គ្រោះទុរ្ភិក្ស​នឹងផ្ទុះ​ឡើង​នៅតំបន់ហ្គាហ្សា - ảnh 1មនុស្សម្នានៅជំរំជនភៀសខ្លួន Maghazi តំបន់ ហ្គាហ្សា  ។ រូបថត៖ THX/TTXVN

យោងតាមរបាយការណ៍របស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) នាថ្ងៃទី ២៤ ខែមេសាបានឲ្យដឹងថាតំបន់ហ្គាហ្សាអាចឆ្លងហួសពីកម្រិតប្រកាសអាសន្នអំពីគ្រោះទុរ្ភិក្ស អសន្តិសុខស្បៀងអាហារ កង្វះអាហារូបត្ថម្ភ និងការស្លាប់ដោយសារគ្រោះទុរ្ភិក្សក្នុងរយៈពេល ៦ សប្តាហ៍ខាងមុខ។ នាយកការិយាល័យ Geneva របស់ WFP លោក Gian Caro Cirr បាននិយាយថា គ្រោះទុរ្ភិក្សកំពុងគំរាមកំហែងដល់តំបន់ហ្គាហ្សា  ហើយស្ថានភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ មានភ័ស្តុតាងដែលបង្ហាញថា តំបន់ហ្គាហ្សានឹងឆ្លងហួសពីកម្រិតកំណត់សម្រាប់អសន្តិសុខស្បៀងអាហារ កង្វះអាហារូបត្ថម្ភ និងការស្លាប់ក្នុងរយៈពេល ៦ សប្តាហ៍ខាងមុខនេះ។

អ៊ីរ៉ង់ និងប៉ាគីស្ថានកាលពីម្សិលមិញបានចេញសេចក្តីថ្លែងការណ៍រួមដោយបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាត់វិធានការចំពោះអ៊ីស្រាអែល ដោយចោទប្រកាន់អ៊ីស្រាអែលថាបានវាយប្រហារប្រទេសជិតខាងដោយអយុត្តិធម៌ និងទីស្នាក់ការការទូតបរទេសខុសច្បាប់។ ចំណាត់ការខាងលើបានប្រព្រឹត្តិទៅក្រោយពីដំណើរទស្សនកិច្ចនៅប៉ាគីស្ថានរយៈពេល ៣ ថ្ងៃរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ