ជម្លោះអ៊ីស្រាអែល-ហាម៉ាស់៖ ការចរចាបទឈប់បាញ់បានបន្តនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់កាលពីថ្ងៃទី ៣០ ខែមីនា បានរាយការណ៍ថាការចរចាដោយប្រយោលរវាងអ៊ីស្រាអែលនិងចលនាអ៊ីស្លាមហាម៉ាសត្រូវបានបន្តនៅថ្ងៃទី ៣១ ខែមីនា នៅរដ្ឋធានីគែររបស់អេហ្ស៊ីប។

ដំណើរការចរចាបន្តត្រូវបានគាំទ្រដោយអ្នកសម្រុះសម្រួលអន្តរជាតិមកពីសហរដ្ឋអាមេរិក អេហ្ស៊ីសប និងកាតា ក្នុងគោលបំណងឈានដល់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេលវែងនៅតំបន់ហ្គាហ្សា ជាមួយនឹងលក្ខខណ្ឌនៃការផ្លាស់ប្តូរចំណាប់ខ្មាំងនិងឈ្លើយសឹករវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ជម្លោះអ៊ីស្រាអែល-ហាម៉ាស់៖ ការចរចាបទឈប់បាញ់បានបន្តនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប - ảnh 1គំនរបាក់បែកបន្ទាប់ពីការវាយប្រហារផ្លូវអាកាសនៅជំរំជនភៀសខ្លួន Bureij ក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ រូបថត៖ TTXVN

ដំណើរការចរចានៅទីក្រុងគែរត្រូវបានបន្តឡើងវិញ ត្រឹមមួយសប្តាហ៍បន្ទាប់ពីជុំចរចានៅទីក្រុងដូហា ប្រទេសកាតា ដួលរលំដោយសារតែអ៊ីស្រាអែល និងក្រុមហាម៉ាសមិនអាចបង្រួញការខ្វែងគំនិតគ្នាលើខ្លឹមសារសំខាន់ៗមួយចំនួននៃកិច្ចព្រមព្រៀងឈប់បាញ់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល គណៈប្រតិភូនៃប្រទេសនេះចូលរួមក្នុងការចរចានៅទីក្រុងគែរ គឺជាមន្ត្រីមកពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ទាំងពីរគឺ Shin Bet និង Mossad។ ទោះជាយ៉ាងណាក៏ដោយ សមាជិកតំណាងនៃចលនាអ៊ីស្លាមហាម៉ាសមិនទាន់ត្រូវបានកំណត់នៅឡើយ។

ទីក្រុងគែរគឺជាទីតាំងនៃការចរចារយៈពេលជាច្រើនថ្ងៃ នៅដើមខែនេះ ដោយមានការចូលរួមពីចលនាអ៊ីស្លាមហាម៉ាស និងអ្នកចរចាអន្តរជាតិ ប៉ុន្តែមិនមានតំណាងអ៊ីស្រាអែលចូលរួមនោះទេ។ គោលដៅនៃការពិភាក្សាថ្មីនៅទីក្រុងគែរលើកនេះនៅតែជាកិច្ចព្រមព្រៀងឈប់បាញ់ដែលមានរយៈពេលប្រហែល ៦ សប្តាហ៍ ជាមួយនឹងលក្ខខណ្ឌជាក់លាក់ស្តីពីការផ្លាស់ប្តូរឈ្លើយសឹក និងចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ