ជម្លោះអ៊ីស្រាអែល-ហាម៉ាស៖ អ៊ីស្រាអែលបញ្ជាក់ថា ជម្លោះជាមួយក្រុមហាម៉ាសអាច​​នឹងបន្ត​អូសបន្លាយ

(VOVWORLD) - នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃទី ២៥ ខែធ្នូ បានបញ្ជាក់ថា ជម្លោះជាមួយក្រុមហាម៉ាសនឹងបន្តអូសបន្លាយ។

ថ្លែងនៅចំពោះមុខសភាអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ថា មានតែការបន្តយុទ្ធនាការវាយប្រហារលើតំបន់ហ្គាហ្សា ទើបអាចដាក់សម្ពាធលើកងកម្លាំងហាម៉ាសឱ្យដោះលែងចំណាប់ខ្មាំង។ លោកក៏បានបដិសេធព័ត៌មានដែលថា រដ្ឋាភិបាលអ៊ីស្រាអែលអាចអំពាវនាវឱ្យមានបទឈប់បាញ់ជាមួយក្រុមហាម៉ាស។

ជម្លោះអ៊ីស្រាអែល-ហាម៉ាស៖ អ៊ីស្រាអែលបញ្ជាក់ថា ជម្លោះជាមួយក្រុមហាម៉ាសអាច​​នឹងបន្ត​អូសបន្លាយ - ảnh 1ទាហានអ៊ីស្រាអែលបានបាញ់កាំភ្លើងនៅច្រកចូលផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស ក្នុងតំបន់ហ្គាហ្សា។ រូបថត៖ IDF

នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់លោក Hossein Amir-Abdollahian អំពីការវិវឌ្ឍន៍ថ្មីបំផុតនៅតំបន់ហ្គាហ្សា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានបទឈប់បាញ់យ៉ាងពេញលេញនៅក្នុងតំបន់ទឹកដីប៉ាឡេស្ទីន។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោក Shoukry បានសង្កត់ធ្ងន់លើតម្រូវការអនុវត្តយ៉ាងពេញលេញនូវដំណោះស្រាយ ២៧២០ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC); អះអាងពីសារៈសំខាន់នៃការធានាការទទួលបានជំនួយមនុស្សធម៌យ៉ាងពេញលេញ និងនិរន្តរភាពនៅក្នុងតំបន់ហ្គាហ្សា ហើយអំពាវនាវឱ្យមានការបង្កើតយន្តការរបស់អង្គការសហប្រជាជាតិ ដើម្បីជួយសម្រួលដល់ការទទួលបាននិងតាមដានជំនួយមនុស្សធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ