ជម្លោះ ហាម៉ាស - អ៊ីស្រាអែល ៖ ​តំបន់​ហ្គាហ្សាភាគខាងត្បូង​ បន្តរងការវាយ​ប្រហារជាច្រើន

(VOVWORLD) - យោងតាមសាក្សីនៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី ២ ខែមករា យន្តហោះនិងរថក្រោះរបស់អ៊ីស្រាអែលបានបង្កើនការវាយប្រហារនៅភាគខាងត្បូងនៃតំបន់នេះ បើទោះបីជាទីក្រុង Tel Aviv បានប្រកាសផែនការដកទាហានរាប់ពាន់នាក់ចេញពីសមរភូមិក៏ដោយ។ 

តំបន់ភាគខាងកើត និងភាគខាងជើងនៃទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្គាហ្សា រងការបាញ់គ្រាប់បែកយ៉ាងធ្ងន់ធ្ងររបស់អ៊ីស្រាអែល។

ជម្លោះ ហាម៉ាស - អ៊ីស្រាអែល ៖ ​តំបន់​ហ្គាហ្សាភាគខាងត្បូង​ បន្តរងការវាយ​ប្រហារជាច្រើន      - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ រូបថត៖ THX/TTXVN

បើទោះបីជាអ៊ីស្រាអែលគ្រោងនឹងដកកងកម្លាំងមួយចំនួនចេញពីតំបន់ហ្គាហ្សាក៏ដោយ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បានប្រកាសថា កងទ័ពរបស់ប្រទេសនេះកំពុងរៀបចំសម្រាប់ "ការប្រយុទ្ធគ្នាដែលអូសបន្លាយរយៈពេលមួយឆ្នាំ"។

កងទ័ពអ៊ីស្រាអែលយកាលពីថ្ងៃទី២ ខែមករា បានឲ្យដឹងថា ទាហានអ៊ីស្រាអែលចំនួន ១៧៣ នាក់បានស្លាប់នៅក្នុងការប្រយុទ្ធជាមួយក្រុមហាម៉ាសនៅខាងក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣ មក។ ទន្ទឹមនឹងនេះ អាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សានៅថ្ងៃដដែលបានឲ្យដឹងថា  ប្រជាជនប៉ាឡេស្ទីនសរុបចំនួន ២២.១៨៥ នាក់បានស្លាប់  និង ៥៧.០៣៥ នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់នេះចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ