ជួយប្រជាជនស្ដារស្ថិរភាពជីវភាពរស់នៅយ៉ាងឆាប់រហ័សបន្ទាប់ពីព្យុះ
(VOVWORLD) - នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ព្យុះទីហ្វុង ណូរូ បានរំកិលទៅភាគខាងត្បូងប្រទេស ឡាវ ហើយបានចុះខ្សោយទៅជាសម្ពាធទាបត្រូពិច លែងប៉ះពាល់ផ្ទាល់ដល់ប្រទេស វៀតណាមទៀតហើយ។
នាយករដ្ឋមន្រ្តី លោក Pham Minh Chinh ថ្លែងនៅក្នុងកិច្ចប្រជុំ។ (រូបថត៖ VOV) |
នាថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បាន ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណែតជាមួយខេត្តក្រុងចំនួន ៨ នៅតំបន់ភាគកណ្ដាល និងខ្ពង់រាបភាគកណ្តាល (Tay Nguyen) ដើម្បីវាយតម្លៃពីការងារជំនះពុះពារលើការ ខូចខាត ហើយដកបទពិសោធន៍ក្នុងទប់ទល់នឹងព្យុះ។ ថ្លែងមតិក្នុងកិច្ចប្រជុំនេះ នាយក រដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖
“ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ យើងបានសកម្ម ម្ចាស់ការ ធ្វើបានយ៉ាង ល្អក្នុងការទប់ទល់នឹងព្យុះ។ បន្ទាប់ពីព្យុះបានកន្លងផុតទៅ យើងត្រូវរៀបចំការវាយ តម្លៃស្ថានភាព ព្យាករណ៍ស្ថានភាព ដកបទពិសោធន៍ ជំនះពុះពារឲ្យបានឆាប់រហ័ស នូវផលវិបាកដែលបណ្តាលមកពីព្យុះ ជាពិសេសនៅពេលដែលជំនន់ទឹកភ្លៀងកំពុង មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ។ ការងារធានាសុវត្ថិភាពអាងស្តុកទឹក ទំនប់ សុវត្ថិភា ពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនត្រូវតែផ្ដល់ការយកចិត្តទុកដាក់ខ្ពស់បំផុត; ជួយប្រជាជនស្ដារស្ថិរភាពជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីយ៉ាងឆាប់រហ័ស រួមចំណែកជំរុញផលិតកម្ម និងអាជីវកម្មបន្ទាប់ពីព្យុះ”។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យស្តារឡើងវិញនូវប្រព័ន្ធអគ្គិសនី ព័ត៌មាន ទឹកស្អាតឲ្យបានឆាប់រហ័ស ដើម្បីធានាជីវភាពរស់នៅរបស់ប្រជាជន។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវជួយឧបត្ថម្ភប្រជាជន ជាពិសេសគ្រួសារដែលមានការលំបាកក្នុងការជួស ជុលផ្ទះ; ជួសជុលភ្លាមៗសំណង់សាធារណៈ ជាពិសេសសាលារៀន គិលានដ្ឋាន ជាដើម ដើម្បីធានាលក្ខខណ្ឌសម្រាប់សិស្សានុសិស្សត្រឡប់ទៅសាលារៀន ក៏ដូចជា កន្លែងពិនិត្យនិងព្យាបាលជំងឺសម្រាប់ប្រជាជន។ ក្រៅពីនោះ ស្តារឡើងវិញនូវផលិត កម្មកសិកម្មដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ ដើម្បីធានាការផ្គត់ផ្គង់ ស្បៀងអាហារ និងស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជននាពេលខាងមុខ៕