ជួយសម្រួលពលករវៀតណាមទៅកាន់អូស្ត្រាលីធ្វើការក្នុងវិស័យកសិកម្ម

(VOVWORLD) - រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung បាន ចាត់ទុកថា ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ គឺជាព្រឹត្តិការណ៍ដ៏ សំខាន់មួយក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរ។

ជួយសម្រួលពលករវៀតណាមទៅកាន់អូស្ត្រាលីធ្វើការក្នុងវិស័យកសិកម្ម - ảnh 1ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងរដ្ឋាភិបាលអូស្ត្រាលីនិងរដ្ឋាភិបាលវៀតណាម ស្តីពីការជួយឧបត្ថម្ភពលរដ្ឋវៀតណាម ចូលរួមកម្មវិធីពលករកសិកម្មអូស្ត្រាលី។
(រូបថត៖ cand.com.vn)
នាថ្ងៃទី ២៨ មីនា ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម និង ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នារវាងរដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋាភិបាលវៀតណាម ស្តីពីការជួយឧបត្ថម្ភ ពលរដ្ឋវៀតណាម ចូលរួមកម្មវិធីពលករកសិកម្មអូស្ត្រាលី។ ថ្លែងនៅទីនេះ រដ្ឋមន្ត្រី ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung បាន ចាត់ទុកថា ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ គឺជាព្រឹត្តិការណ៍ដ៏ សំខាន់មួយក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរ។ អនុស្សរណៈយោគ យល់គ្នានឹងបង្កើតក្របខណ្ឌច្បាប់ និងលក្ខខណ្ឌសម្រាប់ពលរដ្ឋវៀតណាមអាចងាយ ស្រួលចូលទៅកាន់ប្រទេស អូស្ត្រាលីដើម្បីធ្វើការក្នុងវិស័យកសិកម្ម។ ទន្ទឹមនឹងនោះ ជំរុញទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងវៀតណាម និងអូស្ត្រាលី ក្នុងបរិបទ ដែលកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ; ជាបណ្តាញ បង្កើតការងារដ៏មានប្រសិទ្ធភាព មិនត្រឹមតែនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះ ទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការធានាសន្តិសុខសង្គមប្រកបដោយចីរភាពផងដែរ។
ភាគីអូស្ត្រាលីនឹងទទួលពលករវៀតណាមក្នុងវិស័យកសិកម្មប្រមាណ១.០០០នាក់ក្នុងមួយឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ