ជួយឧបត្ថម្ភជនក្រីក្រនៅតំបន់ណាមបូខាងលិចឲ្យមានជីវភាពរស់នៅស្ថិរភាព

(VOVworld) - នាថ្ងៃទី២១ ធ្នូ នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាម គណៈ
កម្មការទទួលបន្ទុកតំបន់ណាមបូខាងលិចបានរៀបចំពិធីទទួលយកទឹកប្រាក់ចំនួន
១ពាន់លានដុងឧបត្ថម្ភដោយអគ្គក្រុមហ៊ុនភាគហ៊ុនស្រាបៀភេសជ្ជៈ Sai Gon សំរាប់
ជូនសមាគមន៍គាំពារអ្នកជំងឺក្រីក្រនៅតំបន់ណាមបូខាងលិច។ តាំងពីពេលបាន
បង្កើតមក សមាគមន៍គាំពារអ្នកជំងឺក្រីក្រតំបន់ណាមបូខាងលិច ទទួលបានជំនួយ
ឧបត្ថម្ភក្នុងតំលៃសរុបចំនួន៧០ពាន់លានដុងពីក្រសួង ស្ថាប័ន តំបន់និងអង្គភាព
អាជីវកម្មនានា។ពីបរិមាណទឹកប្រាក់ពោលខាងលើ សមាគមន៍ បានជួយឧបត្ថម្ភ
កសាងផ្ទះមេត្តាធម៌សំរាប់គ្រួសារក្រីក្រជិត១៧០គ្រួនៅក្នុងតំបន់ ពិនិត្យនិងព្យា
បាលជំងឺសំរាប់អ្នកជំងឺក្រីក្រជាង២ពាន់៨រយនាក់។នេះជាសកម្មភាពជាក់ស្ដែង
ដែលជួយគ្រួសារក្រីក្រក្នុងតំបន់ឈានឡើងក្នុងជីវភាពរស់នៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ