ជួយឧបត្ថម្ភជនពិការភ្នែកវៀតណាម ដើម្បីយកឈ្នះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ

(VOVWORLD) - ថ្លែងនៅ សិក្ខាសាលា ប្រធានសមាគមជនពិការភ្នែកវៀតណាម លោក Pham Viet Thu បានមានប្រសាសន៍ថា៖ យោងតាមស្ថិតិថ្មីៗបំផុតក្នុងឆ្នាំ ២០១៩ បានឲ្យដឹងថា ប្រជាជនវៀតណាមចំនួន ៧% ដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅ មានពិការភាព ស្មើនឹងប្រមាណ ៦,២ លាននាក់។

នាព្រឹកថ្ងៃទី ២៩ ខែតុលា នៅទីក្រុងហាណូយ សមាគមជនពិការភ្នែកវៀតណាមបាន សហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានរៀបចំសិក្ខាលសា ក្រោមប្រធានបទ  “កសាងផែនការ ជំរុញការចូលរួមសន្ធិសញ្ញា Marrakesh នៅវៀតណាម” ។

ថ្លែងនៅ សិក្ខាសាលា ប្រធានសមាគមជនពិការភ្នែកវៀតណាម លោក Pham Viet Thu បានមានប្រសាសន៍ថា៖ យោងតាមស្ថិតិថ្មីៗបំផុតក្នុងឆ្នាំ ២០១៩ បានឲ្យដឹងថា ប្រជាជនវៀតណាមចំនួន ៧% ដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅ មានពិការភាព ស្មើនឹងប្រមាណ ៦,២ លាននាក់។ វៀតណាម តែងតែយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងគ្រោង ជាច្រើនដើម្បីជួយឧបត្ថម្ភជនពិការវៀតណាម ក្នុងការសម្របខ្លួនជាមួយសហគមន៍ ទាក់ទងផ្ទាល់ជាមួយចំណេះដឹង កីដូចជា ព័ត៌មានក្នុងជីវភាពសង្គម។

ការចូលរួមសន្ធិសញ្ញា Marrakesh នឹងបំបែកឧបសគ្គជាច្រើន និងបង្កើតលក្ខណៈអំណោយផលដល់ជនពិការភ្នែកនៅវៀតណាម ដើម្បីយកឈ្នះក្នុងជីវភាពរស់នោប្រចាំថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ