ជួយឧបត្ថម្ភប្រជាពលរដ្ឋវៀតណាមនៅកម្ពុជាដែលរស់នៅក្នុងតំបន់បិទខ្ទប់ដោយសារ ជម្ងឺរាតត្បាត កូវីដ ១៩

(VOVWORLD) - អាជ្ញាធរនិងកាកបាទក្រហមសាខាខេត្តព្រះសីហនុបានរៀបចំការចែកចាយ ម្ហូបអាហារដោយឥតគិតថ្លៃជូនចំពោះប្រជាជនទាំងអស់នៅក្នុងតំបន់បិទខ្ទប់ ដោយមិន រើសអើងជនជាតិកម្ពុជាឬជនបរទេសឡើយ។
ជួយឧបត្ថម្ភប្រជាពលរដ្ឋវៀតណាមនៅកម្ពុជាដែលរស់នៅក្នុងតំបន់បិទខ្ទប់ដោយសារ ជម្ងឺរាតត្បាត កូវីដ ១៩ - ảnh 1សកម្មភាពផ្ដល់ជំនួយជូនប្រជាជនដើមកំណើតវៀតណាមនៅខេត្តព្រះសីហនុដែលត្រូវរងផលប៉ះពាល់ដោយជម្ងឺរាតត្បាត កូវីដ ១៩។ (រូបថត៖ Vietnam+)
នាថ្ងៃទី២៥ ខែមេសា រាល់ជំនួយជាបាវអង្ករដើមដំបូងបានទៅដល់ដៃរបស់ ប្រជាជនដើមកំណើត វៀតណាមរាប់សិបគ្រួសារដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺ កូវីដ ១៩ នៅខេត្តព្រះសីហនុ។ យោងតាម អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុឲ្យដឹងថា រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយអំពីករណីជនដើមកំណើតវៀតណាមប្រចាំតំបន់កុងស៊ុលនេះ ត្រូវឆ្លងវីរុស SARS-CoV-2 នៅឡើយ។
ចាប់តាំងពីថ្ងៃទី២៣ ខែមេសា ដើម្បីបង្ការទប់ស្កាត់ហានិភ័យឆ្លង កូវីដ ១៩ ក្នុង សហគមន៍ អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសបិទខ្ទប់ទីក្រុងព្រះសីហនុទាំងស្រុង ក៏ដូចជាបង្កើត “តំបន់ក្រហម” នៅទីកន្លែងមួយចំនួនចាប់តាំងពីវេលាម៉ោង០ថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ដោយ សារស្ថានភាពជម្ងឺរាតត្បាតដ៏ ធ្ងន់ធ្ងរ។ អាជ្ញាធរនិងកាកបាទក្រហមសាខាខេត្តព្រះសីហនុបានរៀបចំការចែកចាយ ម្ហូបអាហារដោយឥតគិតថ្លៃជូនចំពោះប្រជាជនទាំងអស់នៅក្នុងតំបន់បិទខ្ទប់ ដោយមិន រើសអើងជនជាតិកម្ពុជាឬជនបរទេសឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ