ជួយឧបត្ថម្ភពលរដ្ឋវៀតណាមនៅកម្ពុជាដែលមានស្ថានភាពរស់នៅលំបាកក្រោយ ជំងឺរាតត្បាតកូវីដ១៩

(VOVWORLD) - នាពេលខាងមុខ ស្ថានអគ្គកុងស៊ុលនឹងបន្តសម្របសម្រួលជាមួយគណៈកម្មការប្រតិបត្តិសមាគមខ្មែរ-វៀតណាមប្រចាំនៅខេត្តនានា ដើម្បីបន្តអនុវត្តន៍សកម្មភាពដែលមានអត្ថន័យចំពោះសហគមន៍។
ជួយឧបត្ថម្ភពលរដ្ឋវៀតណាមនៅកម្ពុជាដែលមានស្ថានភាពរស់នៅលំបាកក្រោយ ជំងឺរាតត្បាតកូវីដ១៩ - ảnh 1ក្រុមគ្រួសារក្រីក្រ និងកុមារដើមកំណើតវៀតណាម និងប្រជាជនកម្ពុជាដែលមានស្ថានភាពរស់នៅលំបាក (រូបថត៖ VNA)

កាលពីថ្ងៃទី១ ខែសីហា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុនៃព្រះរាជាណាច្រកកម្ពុជាសហការជាមួយគណៈកម្មការប្រតិបត្តិនៃសមាគមខ្មែរ-វៀតណាមប្រចាំខេត្តកំពត និងសប្បុរសជន បានរៀបចំពិធីប្រគល់អំណោយចំនួន ២៣០ ចំណែកជូនក្រុមគ្រួសារក្រីក្រ និងកុមារដើមកំណើតវៀតណាម និងប្រជាជនកម្ពុជាដែលមានស្ថានភាពរស់នៅលំបាកក្នុងភូមិសាស្ត្រខេត្តកំពត។

តាងនាមសហគមន៍មូលដ្ឋាន លោក ប៉ោ សួន ប្រធានសង្កាត់ត្រៃកុក ក្រុងកំពត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភដ៏ធំធេងរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះប្រជាជនកម្ពុជា ព្រមទាំងអះអាងថានឹងបន្តជួយសម្រួលដល់បងប្អូនជនរួមជាតិដើមកំណើតវៀតណាមនៅមូលដ្ឋានអភិវឌ្ឍន៍ និងរស់នៅសាមគ្គីគ្នាជាមួយសហគមន៍មូលដ្ឋាន រួមចំណែកថែរក្សាចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាម។

ជាការឆ្លើយតបលោកអគ្គកុងស៊ុល Vu Ngoc Ly បានវាយតំលៃខ្ពស់ចំពោះស្មារតីជួយគ្នាទៅវិញទៅមករបស់សប្បុរសជន និងពលករវៀតណាមនៅខេត្តព្រះសីហនុ ដែលបានបរិច្ចាគជួយឧបត្ថម្ភដល់ពលរដ្ឋដែលមានស្ថានភាពរស់នៅលំបាកពិសេសក្នុងសហគមន៍។ នាពេលខាងមុខ ស្ថានអគ្គកុងស៊ុលនឹងបន្តសម្របសម្រួលជាមួយគណៈកម្មការប្រតិបត្តិសមាគមខ្មែរ-វៀតណាមប្រចាំនៅខេត្តនានា ដើម្បីបន្តអនុវត្តន៍សកម្មភាពដែលមានអត្ថន័យចំពោះសហគមន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ