ជួយឧបត្ថម្ភសហគ្រាសជំនះពុះពារលើការសាកល្បង ក្ដាប់ជាប់ឱកាស ស្ដារសេដ្ឋកិច្ចឡើងវិញ

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម Nguyen Xuan Phuc ទើប តែបានដឹកនាំឲ្យស្ថាប័នមានសមត្ថកិច្ចនានាជួយឧបត្ថម្ភដល់សហគ្រាស ដើម្បីជំនះពុះពារលើការសាកល្បងបង្កឡើងដោយជំងឺឆ្លង Covid-19 ក្ដាប់ ជាប់ឱកាស ស្ដារសេដ្ឋកិច្ចឡើងវិញ។ 

លោកនាយករដ្ឋមន្រ្តីអំពាវនាវឲ្យ សហគមន៍សហគ្រាសនិងប្រជាជនទូទាំងប្រទេស បន្តរួមដំណើរជាមួយរដ្ឋា ភិបាលជំនះពុះពារលើការលំបាកលំបិន ព្រមទាំងផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ដោយម្ចាស់ការ ក្ដាប់ជាប់ឱកាសដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម សម្រេចឲ្យ បានល្អបំផុតនូវបណ្ដាគោលដៅ ភារកិច្ចស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ ២០២០ ដែលត្រូវបានដាក់ចេញ។

លោកនាយករដ្ឋមន្រ្តីក៏បានសំណូមពរឲ្យបណ្ដាក្រសួង ស្ថាប័នក្រោម ឱវាទមជ្ឈឹម គណៈកម្មាធិការប្រជាជនខេត្ត ក្រុងនានា ត្រួតពិនិត្យ ដោះ ស្រាយយ៉ាងឆាប់ៗនិងទាន់ពេលវេលានូវមតិយោបល់របស់សហគមន៍ សហគ្រាស បង្កលក្ខណៈគ្រប់បែបយ៉ាងដើម្បីជំរុញផលិតកម្មអាជីវកម្ម បន្តជួយ សម្រួលដល់បែបបទរដ្ឋបាល និងកែលម្អបរិយាកាសអាជីវកម្មផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ