ជំរុញកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយវៀតណាម-EU

(VOVWORLD) - នារសៀលថ្ងៃទី១៥ ខែធ្នូ លោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម បានជួបពិភាក្សាការងារជាមួយលោក Josep Borrell តំណាងជាន់ខ្ពស់ ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខនៃសហភាពអឺរ៉ុប (EU) និងជាអនុប្រធានគណៈកម្មាធិការអឺរ៉ុប។
ជំរុញកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយវៀតណាម-EU - ảnh 1 Josep Borrell តំណាងជាន់ខ្ពស់ ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខនៃសហភាពអឺរ៉ុប (EU) និងជាអនុប្រធានគណៈកម្មាធិការអឺរ៉ុប។ (រូបថត៖ AFP/TTXVN)

  ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ASEM លើកទី១៤ នៅ រដ្ឋធានី Madrid  របស់អេស្ប៉ាញ់នោះ នារសៀលថ្ងៃទី១៥ ខែធ្នូ លោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម បានជួបពិភាក្សាការងារជាមួយលោក Josep Borrell តំណាងជាន់ខ្ពស់ ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខនៃសហភាពអឺរ៉ុប (EU) និងជាអនុប្រធានគណៈកម្មាធិការអឺរ៉ុប។

        នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយ EU ហើយត្រៀមខ្លួនជាស្រេចពិភាក្សាជាមួយ EU អំពីបញ្ហានានាដែលភាគីទាំងពីរ យកចិត្តទុកដាក់ដូចគ្នា ព្រមទាំងស្នើអោយ EU ជំរុញសភាអឺរ៉ុបអនុម័ត អោយបានឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA) សំដៅនាំមកនូវផល ប្រយោជន៍សម្រាប់សហគ្រាសនិងប្រជាជននៃភាគីទាំងពីរ។

        ចំណែកឯតំណាងជាន់ខ្ពស់របស់ EU លោក Josep Borrell បានចាត់ទុកថា ភាគីទាំងពីរមានសក្ដានុពលជាច្រើនដើម្បីអភិវឌ្ឍទំនាក់ ទំនងលើច្រើនវិស័យ តាំងពីនយោបាយ សន្តិសុខ ការពារជាតិ រហូតដល់ សេដ្ឋកិច្ច វប្បធម៌ ជាដើម។

        ពិភាក្សាអំពីបញ្ហាអន្តរជាតិមួយចំនួន ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ត្រូវការរក្សាសន្តិភាព ស្ថិរភាពនិងការយកច្បាប់ជាស្នូល ព្រមទាំងដោះ ស្រាយជម្លោះដោយសន្តិវិធី សមស្របនឹងច្បាប់អន្តរជាតិ។ ភាគីទាំងពីរបាន អះអាងលើការបន្តបង្កើនកិច្ចសហការគ្នានៅវេទិកាពហុភាគីនានាដូចជាអង្គការសហប្រជាជាតិ ASEM យន្តការនានារបស់អាស៊ាន ជាពិសេសគឺក្នុងឆ្នាំ ២០២០ដែលវៀតណាមចូលកាន់តំណែងជាប្រធានអាស៊ាននិងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ