ជំរុញកិច្ចសហប្រតិបត្តិការផលិតកម្មកសិកម្មគុណភាពខ្ពស់រវាងវៀតណាមនិងជប៉ុន

ជំរុញកិច្ចសហប្រតិបត្តិការផលិតកម្មកសិកម្មគុណភាពខ្ពស់រវាងវៀតណាមនិងជប៉ុន - ảnh 1
ជំរុញកិច្ចសហប្រតិបត្តិការផលិតកម្មកសិកម្មគុណភាពខ្ពស់រវាងវៀតណាមនិងជប៉ុន

(VOV)_នារសៀលថ្ងៃទី៨ធ្នូ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី
ការបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនាជាមួយ​លោក ​Tsutomu
Takebe ទីប្រឹក្សាពិសេស សម្ព័ន្ធសមាគមមិត្តភាពជប៉ុន-វៀត​ណាម​ ដែលកំពុងមានដំ
ណើរបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ ​ឧបនាយករដ្ឋម​លោក Pham Binh
Minh បានវាយតំលៃខ្ពស់មនោសញ្ជេតនា​ ការតភ្ជាប់​ និងការខំប្រឹងប្រែងដោយឥត
ឈប់ឈរ មិនចេះហត់នឿយរបស់​លោក TsutomuTakebe ចំពោះទឹកដី និងប្រជាជន
វៀតណាម ក៏ដូចជាការរួម​វិភាគទានសំខាន់ របស់សម្ព័ន្ធភាពជប៉ុន-វៀតណាម ក្នុង
ការពង្រឹងនិង​ពង្រីក​ទំនាក់ទំនងរវាងវៀតណាម-ជប៉ុន។ ឧបនាយករដ្ឋមន្ត្រី មាន
គោល​បំណងថា៖​នាពេលខាងមុខនេះ វៀតណាមនិងជប៉ុនជំរុញកិច្ចសហប្រតិបត្តិការ
 ​ក្នុងវិស័យ​កសិកម្ម រុក្ខកម្ម ជលផល …លៗ។

          រីឯ លោក TsutomuTakebe បានចែករំលែកនូវជោគជ័យក្នុងការអនុវត្ត​គំរោងការណ៍មហាវិទ្យាល័យវៀតណាម-ជប៉ុន និងមានគោលបំណងថាបន្តជំរុញ​កិច្ចសហប្រ
តិបត្តិការ ឆ្ពោះទៅការកសាងមហាវិទ្យាល័យមួយថ្នាក់អន្តរជាតិ។ ​ស្ដីអំពីកិច្ចសហប្រតិ
បត្តិការក្នុងវិស័យកសិកម្ម នាពេលខាងមុខនេះ លោក ​ TsutomuTakebe ថា៖សម្ព័ន្ធ
ភាពមិត្តភាពជប៉ុន-វៀតណាមនឹងជំរុញកិច្ច​សហប្រតិបត្តិការជាមួយស្ថាប័ននានា  របស់វៀតណាម សមាគមកសិករវៀត​ណាម ដើម្បីអនុវត្តសកម្មភាពសហប្រតិបត្តិការ 
ចែករំលែកបទពិសោធន៍​ ក្នុងការអភិវឌ្ឍន៍ផលិតកម្ម កសិកម្ម គុណភាព តាមរូប
សណ្ឋានរបស់ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ