ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម ឡាវ និងកម្ពុជា ក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល
(VOVWORLD) - អញ្ជើញចូលរួមមានប្រតិភូជាង ១០០ នាក់ ដែលជាអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង និងភ្នាក់ងារការទូតមកពីប្រទេសទាំងបី។
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ TTXVN) |
នាថ្ងៃទី ២០ កញ្ញា នៅទីក្រុងហូជីមិញ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម (VASS) បានសម្របសម្រួលជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសង្គមជាតិឡាវ (LASES) និងរាជបណ្ឌិត្យសភាកម្ពុជា (RAC) រៀបចំសិក្ខាសាលាអន្តរជាតិដោយប្រធានបទ “កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម ឡាវ និងកម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល”។ អញ្ជើញចូលរួមមានប្រតិភូជាង ១០០ នាក់ ដែលជាអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង និងភ្នាក់ងារការទូតមកពីប្រទេសទាំងបី។
សិក្ខាសាលាបានផ្តោតទៅលើការបំភ្លឺបញ្ហាចំនួន ៣ រួមមានៈ និន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងបទពិសោធន៍អនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍពាណិជ្ជកម្ម និងវិនិយោគនៅវៀតណាម ឡាវ និងកម្ពុជា; ឱកាស និងបញ្ហាប្រឈមពីដំណើរការផ្លាស់ប្តូរឌីជីថល ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងបី; ដំណោះស្រាយជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម-ឡាវ-កម្ពុជាក្នុងសេដ្ឋកិច្ចឌីជីថល។
យោងតាមអ្នកវិទ្យាសាស្ត្រ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នាពេលខាងមុខ វៀតណាម ឡាវ និងកម្ពុជា ចាំបាច់ត្រូវកសាង និងសុក្រិតរបៀបរបប ដើម្បីបំពេញតម្រូវការនៃសម័យកាលសមាហរណកម្មអន្តរជាតិនាពេលខាងមុខ។ យ៉ាងណាមិញ ប្រទេសនានាត្រូវការការគាំទ្រដើម្បីលើកកម្ពស់សមត្ថភាព និងការប្រកួតប្រជែងរបស់អាជីវកម្ម។ រដ្ឋាភិបាលនានា ចាំបាច់ត្រូវបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់អាជីវកម្មដើម្បីធ្វើសមាហរណកម្ម ចាប់យកនិន្នាការ និងប្រៀបខ្លាំងនៃសម័យសេដ្ឋកិច្ចឌីជីថល៕