ជំរុញកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និង Benin
(VOVWORLD) - នារសៀលថ្ងៃទី ១៤ ខែធ្នូ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេស Benin លោក Olushegun Adjadi Bakari ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រីលោក Tran Luu Quang ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស Benin Olushegun Adjadi Bakari (រូបថត៖ Lam Khanh/TTXVN) |
នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang សង្ឃឹមថា ភាគីទាំងពីរនឹងជំរុញយ៉ាងសកម្ម និងគាំទ្រដល់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ស្វែង រកកាលានុវត្តភាពសហប្រតិបត្តិការដែលសមស្របនឹងសក្ដានុពល និងតម្រូវការរបស់គ្នាទៅវិញទៅមក; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលជាប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ ក្នុងការចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក ក៏ដូចជាទីផ្សារអាស៊ាន និងអាហ្វ្រិកខាងលិច។
ឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា Benin នឹងគាំទ្រការជំរុញទំនាក់ទំនងសហប្រតិបត្តិការល្អរវាងវៀតណាមនិងបណ្តាប្រទេសអាហ្វ្រិក សហភាពអាហ្វ្រិក (AU) និងសហគម ន៍ សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS)។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ រួមទាំងវិស័យកសិកម្មជាមួយ Benin; ស្នើឱ្យភាគីទាំងពីរពិចារណាការចរចា និងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការក្នុងពេលឆាប់ៗ ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់អំណោយផលសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យសក្តានុពលនាពេលខាងមុខ។
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេស Benin លោក Olushegun Adjadi Bakari សង្ឃឹមថា វៀតណាមនឹងគាំទ្រ ជួយឧបត្ថម្ភ និងសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យកសិកម្ម អប់រំ បណ្តុះបណ្តាល អភិវឌ្ឍន៍ឧស្សាហកម្ម ...។ ជាពិសេស Benin សង្ឃឹមថានឹងទទួលស្វាគមន៍អ្នកជំនាញវៀតណាមដើម្បីចែករំលែកបទពិសោធន៍ ប្រឹក្សាយោបល់និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម រួមទាំងការអភិវឌ្ឍន៍គ្រួសារផលិតកសិកម្ម។ Benin ក៏បានអំពាវនាវដល់ធុរកិច្ចវៀតណាម វិនិយោគលើវិស័យកសិកម្ម ជាពិសេសការកែច្នៃស្រូវ និងគ្រាប់ស្វាយចន្ទី។
នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស Benin លោក Olushegun Adjadi Bakari។ នៅក្នុងជំនួបពិភាក្សានោះ រដ្ឋមន្ត្រីទាំងពីររូបបានចាត់ទុកថា ភាគីទាំងពីរនៅមានសក្កានុពលជាច្រើនសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ ទូរគមនាគមន៍ បណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឿងយន្ត ឧបករណ៍កសិកម្ម កសិកម្ម ...។ បន្ទាប់ពីកិច្ចពិភាក្សា រដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ច សហប្រតិបត្តិការរវាងក្រសួងការបរទេសវៀតណាម និងក្រសួងការបរទេស Benin ផងដែរ៕