ជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងវៀតណាម និងចិន

(VOVWORLD) - លោកអគ្គលេខាបក្ស Nguyen Phu Trong ស្នើឲ្យខេត្ត Yunnan និងខេត្ត ក្រុងព្រំដែនរបស់វៀតណាមបន្តជ្រួតជ្រាបអំពីទំនាក់ទំនងមិត្តភាព និងសារៈសំខាន់នៃទំនាក់ទំនងវៀតណាម-ចិន។
ជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងវៀតណាម និងចិន - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថត៖ vna)

នារសៀលថ្ងៃទី ២៨ មិនា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបលោក Wang Ning លេខាគណៈកម្មាធិការបក្សខេត្ត Yunnan ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម និងអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំរវាងលេខាគណៈកម្មាធិការបក្សខេត្ត Ha Giang, Lao Cai, Lai Chau និងខេត្ត Dien Bien វៀតណាម និងខេត្ត Yunnan ចិន។ អញ្ជើញថ្លែងមតិនៅទីនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong ស្នើឲ្យខេត្ត Yunnan និងខេត្ត ក្រុងព្រំដែនរបស់វៀតណាមបន្តជ្រួតជ្រាបអំពីទំនាក់ទំនងមិត្តភាព និងសារៈសំខាន់នៃទំនាក់ទំនងវៀតណាម-ចិន អនុវត្តន៍សេចក្តីថ្លែងការណ៍រួម ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចជាផ្លូវការនាពេលថ្មីៗនេះនៅចិន រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ។

រីឯខ្លួនវិញ លោក Wang Ning បានអះអាងថា ខេត្ត Yunnan នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋានវៀតណាម ដើម្បីពង្រឹងការផ្លាស់ប្ដូរមិត្តភាពរវាងស្ថាប័ន និងផ្នែកនីមួយៗ ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ដែលមានផលប្រយោជន៍ដូចគ្នារវាងភាគីទាំងពីរ ជាពិសេសក្នុងលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ ព្រមទាំង សម្របសម្រួលគ្នាគ្រប់គ្រងព្រំដែនរបស់ប្រទេសទាំងពីរឱ្យបានល្អ។

នារសៀលថ្ងៃដដែល អញ្ជើញថ្លែងនៅក្នុងជំនួបជាមួយលោក Wang Ning លេខាគណៈកម្មាធិការបក្សខេត្ត Yunnanលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលវៀតណាមជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខ័ណ្ឌអំណោយផលសម្រាប់មូលដ្ឋាននៃប្រទេសទាំងពីរក្នុងការអភិវឌ្ឍទំនាក់ទំនង។ លោកបានលើកសំណើថា នាពេលខាងមុខ ខេត្ត Yunnan និងខេត្ត ក្រុងព្រំដែនវៀតណាម គប្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងការកសាងរបៀបរបប អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវល្បឿនលឿន សហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ទេសចរណ៍វប្បធម៌; អភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់; ផ្លាស់ប្តូរឌីជីថល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចវិលជុំ; ជំរុញការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរពង្រឹងការតភ្ជាប់ផ្លូវគមនាគមន៍ បង្កើតលក្ខខ័ណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការដោះដូរពាណិជ្ជកម្មទំនិញ និងនាំចេញ នាំចូល; ជំរុញតំបន់ពាណិជ្ជកម្មព្រំដែន។ ទន្ទឹមនឹងនោះ សម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធក្នុងកិច្ចការពារព្រំដែន រួមគ្នាកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

នាថ្ងៃដដែល លោក Le Hoai Trung ប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈិមបានទទួលជួបសន្ទនាជាមួយលោក Wang Ning លេខាគណៈកម្មាធិការបក្សខេត្ត Yunnan ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ