ជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត Kursk និងតំបន់ផ្សេងរបស់វៀតណាម
|
ជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត Kursk និងតំបន់ផ្សេងរបស់វៀតណាម |
(VOV)_នារសៀលថ្ងៃទី៧ធ្នូ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម លោក
ស្រី Dang Thi Ngoc Thinh បានជួបសន្ទនាជាមួយអភិបាលខេត្ត Kursk (រុស្ស៊ី) A.N.
Mikhalov ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។ អនុប្រធានរដ្ឋ
លោកស្រី Dang Thi Ngoc Thinh បានចាត់ទុកថា ក្នុងរយៈពេលកន្លងទៅ ការផ្លាស់ប្តូរ
រវាងបណ្ដាខេត្ត ក្រុងរបស់វៀតណាមជាមួយរុស្ស៊ីបានប្រព្រឹត្តទៅជាប្រចាំនិងនៅលើវិ
ស័យជាច្រើន។ តាមនោះរួមចំណែកសំខាន់ជំរុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋ
កិច្ចរវាងប្រទេសទាំងពីរ។ អនុប្រធានរដ្ឋបានអះអាងថា៖វៀតណាមជានិច្ចកាលស្វា
គមន៍ បណ្ដាគំរោងការណ៍វិនិយោគថ្មី របស់សហគ្រាសខេត្ត Kursk នៅវៀតណាម
និងបង្កលក្ខណះងាយស្រួលបំផុត ដើម្បីសហគ្រាសបោះទុនវិនិយោគយូរអង្វែងនៅវៀតណាម។
រីឯ អភិបាលខេត្ត Kursk លោក A.N.Mikhalov បានអោយដឹងថា៖ សហគ្រាស
ជាច្រើនរបស់ Kursk មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។
ដូច្នេះ មានគោលបំណងថាទទួលបានការយកចិត្តទុកដាក់ បង្កលក្ខណះងាយស្រួលពី
រដ្ឋ ស្ថាប័ន និងតំបន់របស់វៀតណាម ដើម្បីការវិនិយោគប្រកបដោយប្រសិទ្ធិភាព នាំ
មកនូវផលប្រយោជន៍សំរាប់ភាគីទាំងពីរ៕