ជំរុញកិច្ចសហប្រតិបត្តិការរវាងយុវជនទីក្រុងហូជីមិញជាមួយយុវជនឡាវនិងកម្ពុជា
(VOVWORLD) -នារសៀលថ្ងៃទី៨ខែកញ្ញា លោក Tat Thanh Cang អនុលេខាគណៈកម្មាធិការបក្ស ទីក្រុងហូជីមីញ បានជួបសន្ទនាជាមួយបណ្ដាគណៈប្រតិភូសហភាពយុវជនបដិវត្តន៍ឡាវនិងគណៈប្រតិភូសហភាពយុវជនកម្ពុជា
ជំរុញកិច្ចសហប្រតិបត្តិការរវាងយុវជនទីក្រុងហូជីមិញជាមួយយុវជនឡាវនិងកម្ពុជា
|
នារសៀលថ្ងៃទី៨ខែកញ្ញា លោក Tat Thanh Cang អនុលេខាគណៈកម្មាធិការបក្ស ទីក្រុងហូជីមីញ បាន ជួបសន្ទនាជាមួយបណ្ដាគណៈប្រតិភូសហភាពយុវជនបដិវត្តន៍ឡាវនិងគណៈប្រតិភូសហភាពយុវជនកម្ពុជា ដែលកំពុងចូលរួមសន្និសីទសហប្រតិបត្តិការយុវជនវៀតណាម-ឡាវ-កម្ពុជា ឆ្នាំ២០១៧ ដែលបានរៀបចំឡើងនៅទីក្រុងហូជីមិញ។ ក្នុងជំនួបសន្ទនាជាមួយគណៈប្រតិភូសហភាពយុវជន ប្រជាជនបដិវត្តន៍ឡាវ លោក Tat Thanh Cang បានបញ្ជាក់ថាទីក្រុងហូជីមិញ ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយបណ្តាតំបន់ឡាវ ជាពិសេសគឺក្នុងការងារចែករំលែកបទពិសោធន៍ លើកកំពស់គុណភាពប្រភពធនធានមនុស្សវ័យក្មេង៕