ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងបេឡារុស្ស

(VOVWORLD) - នាថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួបសំដែងការគួរសមពីសំណាក់អនុរដ្ឋមន្ត្រីការបរទេសបេឡារុស លោក Nikolai Borisevich ក្នុងឱកាសលោកអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងបេឡារុស្ស - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួបសំដែងការគួរសមពីសំណាក់អនុរដ្ឋមន្ត្រីការបរទេសបេឡារុស លោក Nikolai Borisevich (រូបថត៖ ក្រសួងការបរទេសវៀតណាម)

អញ្ជើញថ្លែងនៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលគោរព ហើយមានគោលបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបេឡារុស។ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការដែលបេឡារុសបានប្រគល់សំភារៈ បរិក្ខាពេទ្យប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ជូនវៀតណាមកាលពីចុងខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ព្រមទាំងស្នើឲ្យក្រសួងការបរទេសនៃប្រទេសទាំងពីរជំរុញការផ្លាស់ប្ដូរគណៈប្រតិភូឲ្យបានឆាប់ៗ ក៏ដូចជាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សំដៅពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងបេឡារុស្ស - ảnh 2ទិដ្ឋភាពនៃជំនួប (រូបថត៖ ក្រសួងការបរទេសវៀតណាម)

ទាក់ទងនិងកិច្ចសហប្រតិបត្តិការនៅតាមវេទិកាអន្តរជាតិនោះលោករដ្ឋមន្ត្រី Bui Thanh Son បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់បេឡារុសក្នុងរយៈពេលកន្លងទៅ ហើយសម្ដែងជំនឿជាក់ថា ប្រទេសទាំងពីរនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ ដោយរួមចំណែកជាវិជ្ជមានទៅក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងនៅលើពិភពលោក។

ជាការឆ្លើយតប អនុរដ្ឋមន្ត្រី Nikolai Borisevich បានសង្កត់ធ្ងន់ថា បេឡារុស្សមានគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យដូចជា៖ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច - ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ - បណ្តុះបណ្តាល វប្បធម៌ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ