ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយចិននិងឈីលី

ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយចិននិងឈីលី - ảnh 1
ឯកអគ្គរដ្ឋទូតចិន លោក Kong Xuanyou (TTXVN)

          (VOV)_នារសៀលថ្ងៃទី ៧ មេសា នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម 
លោក ​Nguyen Thien Nhan  ប្រធានគណៈកម្មាធិការរណសិរ្យមាតុភូមិមជ្ឈឹម​វៀត
ណាម  បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិន លោក Kong Xuanyou​​ ដែលមកជំរាបលា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម។​ លោក 
Nguyen Thien Nhan   ​បានវាយតំលៃខ្ពស់ការរួមវិភាគ​ទានរបស់​ឯកអគ្គរដ្ឋទូត Kong Xuanyou ក្នុងអាណត្តិបំពេញបេសកកម្មនៅវៀត​ណាម ​រួមចំណែកសកម្មក្នុងការ
ពង្រឹងនិង ពង្រីកទំនាក៉ទំនងមិត្តភាព និង​កិច្ចសហប្រតិបត្តិការរវាងចិននិងវៀត
ណាម។ ឯកអគ្គរដ្ឋទូត Kong Xuan​you  ​បានអះអាងថា៖នឹងខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្តរបស់ខ្លួន ​ដើម្បី​ពូនជ្រុំអោយទំនាក់ទំនងមិត្តភាពប្រពៃណីនិង កិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យរវាងវៀតណាមនិងចិនក្នុងរយៈពេលខាងមុ
ខនេះ។

          នារសៀលថ្ងៃនេះដែរ ក្នុងពិទីទទួលជូបលោក Fernando Urrutia ឯកអគ្គ
រដ្ឋទូតឈីលី  លោក Nguyen Thien Nhan  បានស្នើអោយភាគីទាំងពីរត្រូ​វ​ជំរុញ​
ខ្លាំង​កិច្ចសហប្រតិបត្តិការរវាងគណកម្មាធិការអន្តររដ្ឋាភិបាល​នៃប្រទេស​ទាំងពីរ  រួមចំណែកលើកកំពស់តំលៃប្រាកពាណិជ្ជកម្មទ្វេភាគីនាពេលខាងមុខនេះ។ ភាគីទាំងពីរត្រូវបន្តយកចិត្តទុកដាក់រួមសហការ​យ៉ាងជិតស្និទ្ធថែមទៀត គាំទ្រ
គ្នាទៅវិញ ទៅមក ក្នុងវេទិកាពហុភាគី ក៏ដូចជាអង្គការនានាដែលប្រទេសទាំងពីរ
បានចូលរួមដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ