ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជា
(VOVWORLD) - លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លះសតវត្សកន្លងមកនេះ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងឧបនាយករដ្ឋមន្ត្រី លោកជំទាវ ម៉ែន សំអន (រូបថត៖ Duong Giang/TTXVN) |
នារសៀលថ្ងៃទី ២៤ មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលជួបជាមួយលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចនៃព្រះរាជាណា ចក្រកម្ពុជា អនុប្រធានគណៈបក្សប្រជាជនកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន នឹងបន្តរួមចំណែកជាវិជ្ជមានក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ លើវិស័យនយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ និងបណ្តុះបណ្តាល ការជួបប្រាស្រ័យប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន ជាពិសេសខេត្តជាប់ព្រំដែន ក៏ដូចជាកិច្ចសហប្រតិបត្តិការលើបញ្ហាអន្តរជាតិ និងតំបន់។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា កម្ពុជានឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋ សហគ្រាសវៀតណាមនិងសហគមន៍ជនវៀតណាមដែលរស់នៅ និងធ្វើអាជីវកម្មនៅកម្ពុជា។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រី លោកជំទាវ ម៉ែន សំអន (រូបថត៖ Duong Giang/TTXVN) |
លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លះសតវត្សកន្លងមកនេះ។ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបញ្ជាក់ថា លោកជំទាវនឹងបន្តខិតខំប្រឹងប្រែង ដើម្បីរួមចំណែកលើកកម្ពស់ចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ៕