ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

(VOVWORLD) - នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានអញ្ជើញទទួលជួបគណៈប្រតិភូសភាទាំងពីររបស់អាមេរិក (រូបថត៖ VNA)

រសៀលម្សិលថ្ងៃទី ២៧ មីនា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានអញ្ជើញទទួលជួបគណៈប្រតិភូសភាទាំងពីររបស់អាមេរិក ដឹកនាំដោយលោកស្រី Kristen Gillibrand ប្រធានអនុគណៈកម្មាធិការទទួលបន្ទុកបញ្ហាគំរាមកំហែងលេចចេញថ្មីចំណុះគណៈកម្មាធិការយោធានៃព្រឺទ្ធសភាអាមេរិក។

អញ្ជើញថ្លែងក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។ ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យសមាជិកសភាអាមេរិកមានសំឡេងយ៉ាងខ្លាំងក្លាជំរុញរដ្ឋាភិបាលអាមេរិកទទួលយកបទបញ្ញត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម ហើយដកវៀតណាមចេញពីបញ្ជីប្រទេស ដែលមានការរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាខ្ពស់យ៉ាងឆាប់ៗ។

ជាការឆ្លើយតប សមាជិកព្រឹត្តិសភា លោកស្រី Kristen Gillibrand បានបញ្ជាក់ថា សហរដ្ឋអាមេរិកមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ចាប់ពីវិស័យសំខាន់ៗដូចជា សេដ្ឋកិច្ច បច្ចេកវិទ្យា ថាមពល កសិកម្មរហូតដល់វិស័យថ្មីៗ ដូចជា បញ្ញាសិប្បនិម្មិតជាដើម។

ក្នុងជំនួបនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ ភាគីអាមេរិកវាយតំលៃខ្ពស់ចំពោះគោលជំហររបស់វៀតណាមចំពោះបញ្ហាសមុទ្រខាងកើត៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ