ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការចែករំលែកចំណេះដឹងនិងស្រាវជ្រាវគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) - នារសៀលថ្ងៃទី ១៧ ខែតុលា នៅទីក្រុងហាណូយ សាស្ត្រាចារ្យបណ្ឌិត Nguyen Xuan Thang នាយបណ្ឌិតសភានយោបាយជាតិទីក្រុងហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈិម បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Ramla Khalidi ប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍របស់អង្គការស្ហប្រជាជាតិប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម។

លោក Nguyen Xuan Thang បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់ទទួលបានការចែករំលែកបទពិសោធន៍ ក្នុងការអភិវឌ្ឍប្រទេសជាតិពីមិត្តភក្តិ និងដៃគូអន្តរជាតិ រួមទាំង UNDP ផងដែរ។ ការប្រឹក្សានិងអនុសាសន៍របស់ UNDP គឺជាព័ត៌មានយោងដ៏សំខាន់សម្រាប់បក្ស និងរដ្ឋវៀតណាម ដើម្បីដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ជាតិប្រកបដោយនិរន្តរភាព បរិយាប័ន្ន យកប្រជាជនជាមជ្ឈភាព ជាប្រធានបទ ជាធនធាន កម្លាំងចលករ និងជាគោលដៅនៃការអភិវឌ្ឍប្រទេសជាតិ។

ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការចែករំលែកចំណេះដឹងនិងស្រាវជ្រាវគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 1លោក Nguyen Xuan Thang បានទទួលជួប និងធ្វើការជាមួយលោកស្រី Ramla Khalidi ប្រធានតំណាង UNDP ប្រចាំនៅវៀតណាម។ រូបថត៖ Viet Duc/TTXVN

លោក Nguyen Xuan Thang ក៏បានស្នើថា នាពេលខាងមុខ កិច្ចសហប្រតិបត្តិការរវាងវៀតណាម និង UNDP និយាយរួម រវាងបណ្ឌិតសភានយោបាយជាតិទីក្រុងហូជីមិញ និង UNDP និយាយដោយឡែក គួរតែមានការច្នៃប្រឌិតនិងពង្រីកកិច្ចសហប្រតិបត្តិការ ហួសពីក្របខណ្ឌកិច្ចសហប្រតិបត្តិការប្រពៃណី អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានពិចារណាលើការសម្របសម្រួល ដើម្បីអនុវត្តសកម្មភាពផ្លាស់ប្តូរនិងចែករំលែកចំណេះដឹងរវាងបណ្ឌិតសភា និង UNDP ជាពិសេសលើវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព ការផ្លាស់ប្តូរបៃតង និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ បរិវត្តកម្មឌីជីថលជាដើម។

រីឯខ្លួនវិញ តំណាង UNDP លោកស្រី Ramla Khalidi បានសង្កត់ធ្ងន់ថា UNDP វាយតំលៃខ្ពស់ចំពោះមាគ៌ាអភិវឌ្ឍន៍ជាតិ ដែលបក្ស និងរដ្ឋវៀតណាមបានជ្រើសរើស និងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពជាមួយនឹងសមិទ្ធិផលដែលសម្រេចបានក្នុងរយៈពេលកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ