ជំរុញការចាប់ផ្តើមអាជីវកម្ម និងនវានុវត្តន៍ភាពនៅតំបន់ដីសណ្ដទន្លេក្រហម
(VOVWORLD) - ទិវាបុណ្យចាប់ផ្តើមអាជីវកម្ម-នវានុវត្តភាពនៅតំបន់ដីសណ្តទន្លេក្រហមឆ្នាំ ២០២៣(TECHFEST ២០២៣) នឹងប្រព្រឹត្តទៅពីថ្ងៃទី ១០-១២ ខែឧសភានៅទីក្រុង Nam Dinh ដោយប្រធានបទ "Thanh Nam បំផុសការច្នៃប្រឌិត - តំបន់ដីសណ្ដទន្លេក្រហមកសាងអនាគត"។
Techfest ដីសណ្ដទន្លេក្រហម ២០២៣ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១០-១២ ខែឧសភា។ |
នេះគឺជាព្រឹត្តិការណ៍មួយក្នុងសកម្មភាពជាបន្តបន្ទាប់ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការចាប់ផ្តើមអាជីវកម្ម នវានុវត្តភាពក្នុងឆ្នាំ ២០២៣។ ក្នុងក្របខ័ណ្ឌនៃទិវាបុណ្យនេះ មានវេទិកាកម្រិតខ្ពស់ស្តីពីការចាប់ផ្តើមអាជីវកម្ម-នវានុវត្តភាពនៅក្នុងតំបន់ដីសណ្ដទន្លេក្រហម និងសន្និសីទស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅតំបន់ដីសណ្ដទន្លេក្រហមលើកទី១៣។ ក្នុងឱកាសនេះដែរ គណៈកម្មាធិការរៀបចំនឹងបង្ហាញផលិតផលវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ផលិតផលសំខាន់ៗក្នុងស្រុកចំនួនជាង ១០០០ របស់អង្គការ និងអាជីវកម្មជាង ១០០។ ជាពិសេស ក៏មានសកម្មភាពជាបន្តបន្ទាប់ទាក់ទងនឹងការគាំទ្រការចាប់ផ្តើមអាជីវកម្ម ការតភ្ជាប់និងអភិវឌ្ឍន៍បច្ចេកវិទ្យាផងដែរ៕