ជំរុញការតភ្ជាប់សេដ្ឋកិច្ចទាំងបីរបស់កម្ពុជា ឡាវ និងវៀតណាម ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) - នៅក្នុងជំនួបធ្វើការ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋាននានាដែលស្ថិតនៅ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍បានផ្លាស់ប្តូរ និងពិភាក្សាលើខ្លឹមសារទាក់ទងនឹងកិច្ចសហ ប្រតិបត្តិការក្នុងតំបន់លើវិស័យ៖ កិច្ចការបរទេស សេដ្ឋកិច្ច វប្បធម៌-សង្គម ការពារជាតិ និងសន្តិសុខ។ 
ជំរុញការតភ្ជាប់សេដ្ឋកិច្ចទាំងបីរបស់កម្ពុជា ឡាវ និងវៀតណាម ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1ទិដ្ឋភាពនៃជំនួបធ្វើការ។
នាព្រឹកថ្ងៃទី១៨ ខែតុលា នៅទីក្រុង Pleiku (ខេត្ត Gia Lai) គណៈប្រតិភូរដ្ឋសភា កម្ពុជា ឡាវ និងវៀតណាម បានជួបធ្វើការជាមួយខេត្តនានាក្នុងតំបន់ត្រីកោណ អភិវឌ្ឍន៍ វៀតណាម-ឡាវ-កម្ពុជា។ ជំនួបធ្វើការគឺជាផ្នែកមួយនៃកម្មវិធីអង្កេតដី ជាក់ស្ដែង ដើម្បីបម្រើកិច្ចប្រជុំជាន់ខ្ពស់រដ្ឋសភានៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា លើកទីមួយ ដែលគ្រោងនឹងធ្វើឡើងនៅដើមខែធ្នូខាងមុខ។
នៅក្នុងជំនួបធ្វើការ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋាននានាដែលស្ថិតនៅ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍បានផ្លាស់ប្តូរ និងពិភាក្សាលើខ្លឹមសារទាក់ទងនឹងកិច្ចសហ ប្រតិបត្តិការក្នុងតំបន់លើវិស័យ៖ កិច្ចការបរទេស សេដ្ឋកិច្ច វប្បធម៌-សង្គម ការពារជាតិ និងសន្តិសុខ។ ទន្ទឹមនឹងនោះ តំណាងខេត្ត Gia Lai, Kon Tum, Dak Nong, Dak Lak, និង Binh Phuoc (ស្ថិតនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍) បានលើកឡើងនូវអនុសាសន៍ មួយចំនួន ដើម្បីពង្រីកតួនាទីរបស់សភានៃប្រទេសទាំងបីក្នុងការជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ជំរុញការតភ្ជាប់សេដ្ឋកិច្ចទាំងបីរបស់កម្ពុជា ឡាវ និងវៀតណាម ឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ