ជំរុញការធ្វើពាណិជ្ជភាវូបនីយកម្មនូវលទ្ធផលស្រាវជ្រាវ

(VOVworld) - ក្នុងរយៈពេលកន្លងទៅ វៀតណាមបានមានការស្រាវជ្រាវជាច្រើន ដ៏ជោគជ័យលើវិស័យបច្ចេកវិទ្យាថ្មី បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាជីវវិទ្យា បច្ចេកវិទ្យា
សកលជាដើម។ប៉ុន្តែ បរិមាណការស្រាវជ្រាវដែលបាននាំចេញដើម្បីបម្រើ ជីវភាព
រស់នៅ នៅមិនទាន់ច្រើនឡើយ។ក្នុងឆ្នាំ២០១៥ ក្រសួងវិទ្យាសាស្ត្រនិង បច្ចេកវិទ្យា នឹងប្រមូលផ្ដុំជំរុញខ្លាំងការអនុវត្តបណ្ដាលទ្ធផលស្រាវជ្រាវចូលក្នុង ផលិតកម្ម
អាជីវកម្ម បម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។រដ្ឋមន្រ្តីក្រសួង វិទ្យាសាស្ត្រ
និងបច្ចេកវិទ្យាវៀតណាមលោក Nguyen Quan បានឲ្យដឹងថា៖
ជំរុញការធ្វើពាណិជ្ជភាវូបនីយកម្មនូវលទ្ធផលស្រាវជ្រាវ - ảnh 1
វៀតណាមត្រូវជំរុញខ្លាំងការអនុវត្តបណ្ដាលទ្ធផលនៃការស្រាវជ្រាវចូលក្នុងជីវភាពជាក់ស្ថែង

“យើងមានអ្នកវិទ្យាសាស្ត្រឆ្នើមជាច្រើនណាស់។ប៉ុន្តែ បរិយាកាសស្រាវជ្រាវនៅ ក្នុងប្រទេសយើងនៅមានកំហិតជាច្រើន ហេតុនេះហើយគេមិនទាន់ពង្រីកអស់ពី ទេពកោសល្យនិងបញ្ហារបស់ខ្លួនហើយ។ដោយហេតុនេះ យើងខ្ញុំកំពុងប្ដេជ្ញាកសាង
វិទ្យាស្ថានស្រាវជ្រាវ V-kist តាមរូបសណ្ឋានរបស់វិទ្យាស្ថានដ៏ជឿនលឿននៅ
ឯបរទេស តាមនោះបង្កើតបរិយាកាសងាយស្រួលបំផុតសំរាប់អ្នកវិទ្យាសាស្ត្រ
 វៀតណាម។យើងខ្ញុំសង្ឃឹមថា នោះគឺជាអាស័យដ្ឋានដែលទាក់ទាញពួកគេវិល ត្រឡប់មកមាតុប្រទេស និងរួមវិភាគទានបញ្ហាសំរាប់ប្រទេសជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ