ជំរុញការប្រើប្រាស់ថាមពលសន្សំសំចៃ​ និងមានប្រសិទ្ធភាពក្នុងឧស្សាហកម្ម

(VOVWORLD) - ដើម្បីរួមចំណែកនាំចេញដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ជួយសហគ្រាសក្នុងវិស័យឧស្សាហកម្មឧបត្ថម្ភនិងកែច្នៃម្ហូបអាហារអភិវឌ្ឍន៍តាមទិសបៃតងប្រកបដោយចីរភាព នាព្រឹកថ្ងៃទី ១៨ ខែសីហា សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) រួមជាមួយមូលនិធិដៃគូផ្លាស់ប្តូរថាមពលអាគ្នេយ៍ បានរៀបចំសិក្ខាសាលាចាប់ផ្តើមគម្រោង “ជំរុញការប្រើប្រាស់ថាមពលសន្សំសំចៃ និងប្រកបដោយប្រសិទ្ធភាពក្នុងឧស្សាហកម្មឧបត្ថម្ភនិងឧស្សាហកម្មកែច្នៃម្ហូបអាហារនៅវៀតណាម” ។
ជំរុញការប្រើប្រាស់ថាមពលសន្សំសំចៃ​ និងមានប្រសិទ្ធភាពក្នុងឧស្សាហកម្ម - ảnh 1ទិដ្ឋភាពទូទៅនៃសិក្ខាសាលានេះ។ (រូបថត៖ VOV)

នៅក្នុងសិក្ខាសាលានេះ លោកស្រី Nguyen Thi Thanh Huyen អ្នកសម្របសម្រួលគម្រោង VCCI បានឲ្យដឹងថា៖ “ យើងមានគោលដៅចំនួន ៥។ ទីមួយ គឺលើកកម្ពស់ការយល់ដឹងរបស់វិស័យសាធារណៈនិងឯកជនអំពីថាមពលកកើតឡើងវិញ និងអនុវត្តការប្រើប្រាស់ថាមពលដោយសន្សំសំចៃនិងប្រកបដោយប្រសិទ្ធភាព។ ទីពីរ គាំទ្រសហគ្រាសទទួលបានប្រភពហិរញ្ញវត្ថុសម្រាប់ការវិនិយោគ។ ទីបី តភ្ជាប់សហគ្រាសផលិតកម្ម ស្ថាប័នហិរញ្ញវត្ថុ ធនាគារ និងក្រុមហ៊ុនសេវាកម្មជាមួយសហគមន៍ដើម្បីបង្កើតសហគមន៍មួយស្តីពីការប្រើប្រាស់ថាមពលសន្សំសំចៃ និងមានប្រសិទ្ធភាព។ គោលដៅទី៤ គឺសាកល្បងនិងវាយតម្លៃបទដ្ឋានអំពីការប្រើប្រាស់ថាមពលដោយសន្សំសំចៃ និងមានប្រសិទ្ធភាព ហើយគោលដៅទី៥គឺស្នើឲ្យកសាងដំណើរការបង្កើតសមាគមសេវាកម្មថាមពល (ESCO) នៅវៀតណាម”។

ជូនដំណឹងអំពីដំណោះស្រាយហិរញ្ញវត្ថុអនុគ្រោះរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនៅវៀតណាម (AFD) សម្រាប់សហគ្រាសវៀតណាម AFD បានសន្យានឹងជួយឧបត្ថម្ភចំនួនជាង ២,៣ ពាន់លាន EUR សម្រាប់កម្មវិធី និងគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួនជាង ១០០គម្រោង។ យុទ្ធសាស្ត្រនេះឆ្ពោះទៅរកគោលដៅជួយឧបត្ថម្ភវៀតណាមតាមទិសកំណើនបៃតង ប្រកបដោយចីរភាព។

តាមការគ្រោងទុក គម្រោងបន្ទាប់ពីការអនុវត្តនឹងមានអ្នកផលិតចំនួន ១០០ ក្នុងវិស័យចំនួន ២ គឺឧស្សាហកម្មឧបត្ថម្ភ និងឧស្សាហកម្មកែច្នៃម្ហូបអាហារត្រូវបានផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹងនិងកែលម្អវិធីសាស្រ្តគ្រប់គ្រងការប្រើប្រាស់ថាមពលដោយសន្សំសំខៃ និងមានប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ