|
ជំរុញការផ្សព្វផ្សាយរូបភាពវៀតណាម។ |
VOV-“វៀតណាមត្រូវផ្សព្វផ្សាយយ៉ាងខ្លាំងក្លាថែមទៀតរូបភាពវៀតណាមទៅ
ពិភពលោក” ជាការអះអាងរបស់លោក Pham Cao Phong អគ្គលេខាធិការគណៈ
កម្មាធិការជាតិ UNESCO វៀតណាមមុនពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣៥ទិវាបង្កើតគណៈកម្មាធិការដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៥មិថុនា។ តាមលោក
Pham Cao Phong ថា វៀតណាមត្រូវចូលរួមយ៉ាងសកម្មទៅក្នុងក្រុមប្រឹក្សា
ប្រតិបត្តិការ UNESCO និងត្រៀមចូលរួមទៅក្នុងអង្គការជំនាញមួយចំនួនទៀត
ផង។
“វៀតណាមត្រៀមចូលរួមទៅក្នុងអង្គការជំនាញមួយចំនួនរបស់ UNESCO ដូចជាគណៈកម្មាការបេតិកភ័ណ្ឌពិភពលោក និងគណៈកម្មាការអន្តររដ្ឋាភិបាលអនុសញ្ញាឆ្នាំ២០០៣អំពីការពារបេតិកភ័ណ្ឌអរូបីយ៍។ យើងក៏បានគិតដល់បណ្ដាវិធានការផ្សេងៗដើម្បីឆ្លៀតការជួយឧបត្ថម្ភរបស់ UNESCO ដើម្បីលើកកំពស់
តួនាទីរបស់វៀតណាម រួមចំណែកក្នុងការជំរុញផ្សព្វផ្សាយរូបភាពនិងវប្បធម៍
វៀតណាម៕”