ជំរុញការអនុវត្តកញ្ចប់ទឹកប្រាក់ចំនួន២០០០ ពាន់លានដុងជួយឧបត្ថម្ភផ្ទះសង្គម

(VOVWORLD) -ក្នុងត្រីមាសទី២កន្លងទៅ ប្រទេសទាំងមូលបានសម្រេចគំរោងការណ៍ផ្ទះសង្គមចំនួន ១៨៤ដោយមានផ្ទះល្វែងចំនួន៧២០០០។ បណ្ដាតំបន់ក៏បន្តអនុវត្តគំរោងការណ៍ចំនួន១៩៥ ដោយមានផ្ទះល្វែងចំនួន១៦៥០០០។នេះជាព័ត៌មានដែលបានក្រសួងសំណង់ជូនដំណឹងក្នុងសន្និសីទកាសែត 
ជំរុញការអនុវត្តកញ្ចប់ទឹកប្រាក់ចំនួន២០០០ ពាន់លានដុងជួយឧបត្ថម្ភផ្ទះសង្គម - ảnh 1

ជំរុញការអនុវត្តកញ្ចប់ទឹកប្រាក់ចំនួន២០០០ ពាន់លានដុងជួយឧបត្ថម្ភផ្ទះសង្គម

ក្នុងត្រីមាសទី២កន្លងទៅ ប្រទេសទាំងមូលបានសម្រេចគំរោងការណ៍ផ្ទះសង្គមចំនួន ១៨៤ដោយមានផ្ទះល្វែងចំនួន៧២០០០។ បណ្ដាតំបន់ក៏បន្តអនុវត្តគំរោងការណ៍ចំនួន១៩៥ ដោយមានផ្ទះល្វែងចំនួន១៦៥០០០។នេះជាព័ត៌មានដែលបានក្រសួងសំណង់ជូនដំណឹងក្នុងសន្និសីទកាសែត នាថ្ងៃទី២សីហា។ ក្រសួងសំណង់បានអោយដឹងថា ៖នាបច្ចុប្បន្ន ក្រសួងកំពុងសហការជាមួយគ្រប់ក្រសួងស្ថាប័ន និងតំបន់ដោះស្រាយការជំពាក់ជំពិននានា។ ក្នុងនោះ ប្រមូលផ្តុំទៅលើការដោះស្រាយការជំពាក់ជំពិនអំពីបែបបទរដ្ឋបាល ជួយឧបត្ថម្ភសហគ្រាសខ្ចីទុន។ចំពោះកញ្ចប់ទឹកប្រាក់ចំនួន ២០០០ ពាន់លានដុង ដែលបានរដ្ឋសភាអនុម័តនោះ ក្រសួងសំណង់បានស្នើអោយធនាគារគោលនយោបាយសង្គម សកម្មទទួលប្រភពទុន និងអនុវត្តអោយខ្ចី ក្នុងឆ្នាំ២០១៧នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ