ជំរុញការអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងផលិតកសិកម្មនៅអនុតំបន់ចតុកោណ Long Xuyen

(VOVWORLD) -សិក្ខាសាលាវិទ្យាសាស្ត្រ “ កំណត់ទិសដៅនិងដំណោះស្រាយអភិវឌ្ឍន៍កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ និងការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្ម នៅអនុតំបន់ចតុកោណ Long Xuyên ឆ្នាំ ២០១៧” 
ជំរុញការអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងផលិតកសិកម្មនៅអនុតំបន់ចតុកោណ Long Xuyen - ảnh 1 ជំរុញការអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងផលិតកសិកម្មនៅអនុតំបន់ចតុកោណ Long Xuyen

សិក្ខាសាលាវិទ្យាសាស្ត្រ “ កំណត់ទិសដៅនិងដំណោះស្រាយអភិវឌ្ឍន៍កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ និងការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្ម នៅអនុតំបន់ចតុកោណ Long Xuyen ឆ្នាំ ២០១៧” បានប្រព្រឹត្តទៅនាថ្ងៃទី១២ធ្នូ នៅខេត្ត An Giang (ភាគខាងត្បូងវៀតណាម) ដោយមានការចូលរួមរបស់អ្នកជំនាញការជាតិនិងអន្តរជាតិ និងបណ្ដាសហគ្រាសក្នុងវិស័យកសិកម្ម។
តាមលោកManuel Marcel Murrenhoff អ្នកជំនាញការនៃក្រុមហ៊ុន Buhler (អាលឺម៉ង់) បានលើកឡើងបញ្ហានាបច្ចុប្បន្ន ចំពោះកសិករវៀតណាម នោះគឺការតភ្ជាប់រូបសណ្ឋានវាលស្រែធំ។ កសិករត្រូវសហការជិតស្និទ្ធជាមួយសហគ្រាសផលិតកម្ម តាមដំណើរការស្អិតរមួត អំពីពូជ ជី អនុវត្តជាតិគីមី និងធានាបង្កើតឡើងផលិតផលស្រូវអង្ករមានពាណិជ្ជសញ្ញា និងគុណភាព។សន្និដ្ឋានសិក្ខាសាលា សាស្ត្រាចារ្យបណ្ឌិត Vo Tong Xuan នាយកមហាវិទ្យាល័យ Nam Can Tho បានអះអាងថា៖បានមានសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្ដីអំពីការអភិវឌ្ឍន៍និរន្តរភាពនៅតំបន់វាលសណ្ដរទន្លេ Cuu Long។ដើម្បីអនុវត្តសេចក្ដីសម្រេចចិត្តនេះ ខេត្ត An Giang ត្រូវយកចិត្តទុកដាក់អនុវត្តបច្ចេកទេសចូលក្នុងផលិតកម្ម និងអនុវត្តសង្វាក់ផលិតកម្ម។ទន្ទឹមនឹងនោះ ខេត្តក៏ត្រូវបង្កើនការអំពាវនាវវិនិយោគចូលក្នុងផលិតកសិកម្ម អនុវត្តបច្ចេកវិទ្យាខ្ពស់ ដើម្បីនាំមកនូវប្រសិទ្ធភាពលឿន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ