ជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងលំនៅដ្ឋាន

(VOVWORLD) -  នាព្រឹកថ្ងៃទី ២១ ខែតុលា រដ្ឋសភាបានពិភាក្សាតាមអនឡាញ លើខ្លឹមសារមួយចំនួនដែលមានមតិខុសគ្នា នៃសេចក្តីព្រាងច្បាប់ស្តីពីច្បាប់លំនៅដ្ឋាន (ធ្វើវិសោធនកម្ម)។

ជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងលំនៅដ្ឋាន - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី ១០ រដ្ឋសភាវៀតណាម នីតិកាលទី ១៤ (រូបថត៖ TTXVN) 

សេចក្តីព្រាងច្បាប់នេះរួមមានខ្លឹមសារនៃការគ្រប់គ្រងគេហដ្ឋាន ផ្អែកលើបច្ចេកវិទ្យាព័ត៌មាន ជាមួយនឹងការធ្វើវិសោធនកម្មនិងបំពេញបន្ថែមសំខាន់ៗជាច្រើន ដែលសមស្របទៅនឹងរដ្ឋាភិបាលអេឡិចត្រូនិក និងអាជ្ញាធរអេឡិចត្រូនិក។ ការផ្លាស់ប្តូរវិធីសាស្ត្រគ្រប់គ្រងក្នុងទិសដៅនេះ ជួយពលរដ្ឋមិនចាំបាច់យកឯកសារដែលផ្ទុកព័ត៌មានផ្ទាល់ខ្លួន ដោយឯកសារទាំងនេះត្រូវបានបង្ហាញនៅលើប្រព័ន្ធទិន្នន័យជាតិស្តីពីប្រជាពលរដ្ឋ ហើយមិនចាំបាច់ទៅថតចម្លងបញ្ជាក់ឡើយ។ ប្រការនេះបានបង្កើតលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋគ្រប់រូប។

ជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងលំនៅដ្ឋាន - ảnh 2សមាជិកសភាខេត្ត Quang Binh លោក Nguyen Manh Cuong ថ្លែងមតិក្នុងកិច្ចប្រជុំ 

លោក Nguyen Manh Cuong សមាជិកសភានៃខេត្ត Quang Binh បានលើកមតិថា៖ “ខ្ញុំយល់ស្របត្រង់ថា សេចក្តីព្រាងច្បាប់ត្រូវបានធ្វើវិសោធនកម្មដើម្បីជំនួសវិធីនៃការគ្រប់គ្រងលំនៅដ្ឋាន ដោយផ្លាស់ប្តូរពីការគ្រប់គ្រងលំនៅដ្ឋានតាមរយៈសៀវភៅចុះបញ្ជីគ្រួសារ សៀវភៅស្នាក់នៅបណ្តោះអាសន្ន ទៅជាការគ្រប់គ្រងដោយទិន្នន័យអេឡិចត្រូនិក តាមរយៈការប្រើបច្ចេកវិទ្យាព័ត៌មាន។ ។ នេះគឺជាវិធីសាស្ត្រគ្រប់គ្រងទំនើប ដែលជានិន្នាការនៃបដិវត្តបច្ចេកវិទ្យាព័ត៌មាន”

ទាក់ទងនឹងពេលវេលាដែលច្បាប់មានសុពលភាពនិងបទបញ្ញត្តិបន្តនោះ មតិភាគច្រើនចាត់ទុកថា ចាំបាច់ត្រូវពន្យាសុពលភាពនៃច្បាប់ជំនួសឱ្យថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១ ដូចដែលបានស្នើឡើងរបស់ស្ថាប័នចងក្រង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ