ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយតំបន់ចុងបូព៌ា សហព័ន្ធរុស្ស៊ី

(VOVWORLD) -ក្នុងក្របខ័ណ្ឌវេទិកាសេដ្ឋកិច្ចអន្តរជាតិភាគខាងកើតលើកទី៣ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ កញ្ញា នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ីនោះ នាថ្ងៃទី ៥ កញ្ញា ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh មានជំនួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី និងជាបេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីនៅតំបន់ចុងបូព៌ា លោក Yury Trutnev និងអភិបាលតំបន់ Primorye លោក Vladimir Miklushevskii ។
ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយតំបន់ចុងបូព៌ា សហព័ន្ធរុស្ស៊ី - ảnh 1ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយតំបន់ចុងបូព៌ា សហព័ន្ធរុស្ស៊ី 

ក្នុងក្របខ័ណ្ឌវេទិកាសេដ្ឋកិច្ចអន្តរជាតិភាគខាងកើតលើកទី៣ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ កញ្ញា នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ីនោះ នាថ្ងៃទី ៥ កញ្ញា ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh មានជំនួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី និងជាបេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីនៅតំបន់ចុងបូព៌ា លោក Yury Trutnev និងអភិបាលតំបន់ Primorye លោក Vladimir Miklushevskii ។ នៅក្នុងបណ្ដាជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏រឹងមាំរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើច្រើនវិស័យ ជាពិសេសនៅតំបន់ចុងបូព៌ារបស់រុស្ស៊ីដែលជាកន្លែងសម្បូរធនធានធម្មជាតិ និងជាច្រកទ្វាររបស់រុស្ស៊ីជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងនោះមានសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងវៀតណាម។ ស្ដីពីពាណិជ្ជកម្ម លោក Nguyen Van Binh បានសង្កត់ធ្ងន់ថា ទំនិញនាំចេញ នាំចូលរវាងវៀតណាម និងតំបន់ចុងបូព៌ាគឺមិនត្រឹមតែគ្មានការប្រកួតប្រជែងជាមួយគ្នាបណ្ណោះទេ ថែមទាំងមានរចនាសម្ព័ន្ធបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកទៀតផង ហើយនេះគឺជាកត្តាអំណោយផលសម្រាប់អភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ។

        ក៏នៅក្នុងជំនួបនេះ លោក  Nguyen Van Binh បានអញ្ជើញធ្វើជាកសិណសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណៈកម្មាធិការប្រជាជន Hai Phong និងតំបន់ Primorey៕

ប្រតិកម្មទៅវិញ

ផ្សេងៗ