ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ និងតភ្ជាប់សហគ្រាសក្នុង និងក្រៅប្រទេស

(VOVWORLD) -មហោស្រពតភ្ជាប់សហគ្រាសមានសកម្មភាពសំខាន់ៗចំនួនពីរ។ ក្នុងនោះ សម្ព័ន្ធក្រុមហ៊ុនពហុជាតិចំនួន ៥ អង្គភាព និងតំណាងសហគ្រាសចំនួន ៣០០ រូបបានផ្ដោតលើការពិភាក្សាអំពីតម្រូវការ ក៏ដូចជាបទដ្ឋានជ្រើសរើលអ្នកផ្គត់ផ្គង់នៅវៀតណាម។ ទន្ទឹមនឹងនេះ ជំនួប ១ ទល់នឹង ១ រវាងអ្នកទិញ និងអ្នកផ្គត់ផ្គង់ក៏ជាឱកាសដើម្បីអង្គភាពនិមួយៗស្វែងរក និងជ្រើសរើសទំនិញ សេវាកម្ម និងដៃគូ។ 

បន្តសកម្មភាពក្នុងក្របខ័ណ្ឌវេទិកាសេដ្ឋកិច្ចឯកជនវៀតណាម ឆ្នាំ២០១៩ នោះ នាព្រឹកថ្ងៃទី ៣ ខែឧសភា បានប្រព្រឹត្តិទៅមហោស្រពតភ្ជាប់សហគ្រាស ដោយរួមចំណែកជំរុញទំនាក់ទំនងរវាងសហគ្រាសវៀតណាម និងសហគ្រាសបរទេស សំដៅនាំមកនូវឱកាសជាក់ស្ដែង ជួយសហគ្រាសក្នុងស្រុក បង្កើនការនាំចេញ អភិវឌ្ឍន៍ទីផ្សារ និងលើកកម្ពស់តម្លៃសេដ្ឋកិច្ច។

មហោស្រពតភ្ជាប់សហគ្រាសមានសកម្មភាពសំខាន់ៗចំនួនពីរ។ ក្នុងនោះ សម្ព័ន្ធក្រុមហ៊ុនពហុជាតិចំនួន ៥ អង្គភាព និងតំណាងសហគ្រាសចំនួន ៣០០ រូបបានផ្ដោតលើការពិភាក្សាអំពីតម្រូវការ ក៏ដូចជាបទដ្ឋានជ្រើសរើលអ្នកផ្គត់ផ្គង់នៅវៀតណាម។ ទន្ទឹមនឹងនេះ ជំនួប ១ ទល់នឹង ១ រវាងអ្នកទិញ និងអ្នកផ្គត់ផ្គង់ក៏ជាឱកាសដើម្បីអង្គភាពនិមួយៗស្វែងរក និងជ្រើសរើសទំនិញ សេវាកម្ម និងដៃគូ។ លោក Cu Duc Trung មកពីក្រុមហ៊ុនភាគហ៊ុន មេកានិច អគ្គិសនី Tomeco បានឲ្យដឹងថា៖

"យើងខ្ញុំសង្ឃឹមថាមហោស្រពតភ្ជាប់បណ្ដាសហគ្រាសនឹងបានរៀបចំឡើងជាច្រើនថែមទៀត ដើម្បីសហគ្រាសវៀតណាមអាចទាក់ទងផ្ទាល់ជាមួយសហគ្រាសបរទេស។ នេះគឺជាឱកាសតភ្ជាប់ ដើម្បីសហគ្រាសនាំផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ។

ចំណែកឯលោក Truong Gia Binh ប្រធានគណកម្មារសិក្សាស្រាវជ្រាវអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន និងជាអនុប្រធានក្រុមប្រឹក្សាកំណែទម្រង់បែបបទរដ្ឋបាលរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា៖

"តាមរយៈបណ្ដាសកម្មភាពតភ្ជាប់សហគ្រាស សហប្រតិបត្តិការទាំងនេះ បានរកឃើញនូវបញ្ហាដែលសហគ្រាសវៀតណាមត្រូវយកចិត្តទុកដាក់ និងរាល់ខ្លឹមសារ ដែលអាចជួយឧបត្ថម្ភសហគ្រាសឯកជន។ ទន្ទឹមនឹងនេះ យើងចាំបាច់ត្រូវប្រកាន់ខ្ជាប់នឹងរាល់កម្មវិធីគោលដៅជាក់ស្ដែង ដូចជា៖ ការផ្លាស់ប្ដូរអំពីគតិយុត្ត និងការគ្រង់គ្រងរដ្ឋ សំដៅជួយឧបត្ថម្ភសហគ្រាសឯកជន"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ