ជំរុញខ្លាំងការជួយឧបត្ថម្ភអង្គភាពអាជីវកម្មស្ថិរភាពផលិតកម្ម អាជីវកម្ម
|
ជំរុញខ្លាំងការជួយឧបត្ថម្ភអង្គភាពអាជីវកម្មស្ថិរភាពផលិតកម្ម អាជីវកម្ម(baothainguyen.org) |
(VOV)_នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ទើបនឹងចេញ បទបញ្ជាស្ដីពីការជំរុញអនុវត្តដំណោះស្រាយជាច្រើន និងដោះស្រាយបណ្ដាបញ្ហា
នៅ ជំពាក់ជំពិនក្នុងការបំពេញបែបបទ ជួយឧបត្ថម្ភអង្គភាពអាជីវកម្មនានាដែល រងការខូចខាតនៅតំបន់ផ្សេងៗ។ ក្នុងនោះបានលើកច្បាស់ថា៖ រហូតមកដល់ពេល
នេះ សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅតំបន់នានា ត្រូវបានធានា អង្គភាពអាជីវកម្មបានធ្វើផលិតកម្ម អាជីវកម្មឡើងវិញជាធម្មតា។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីក៏បានស្នើរដ្ឋមន្ត្រី ប្រធានស្ថាប័នចំណុះរដ្ឋាភិបាល ប្រធានគណៈកម្មាធិការប្រជាជននៃបណ្ដាខេត្ត ទីក្រុងចំណុះមជ្ឈឹម បង្កើនការ
បញ្ជាណែនាំ ពិនិត្យមើល ដាស់តឿន អនុវត្តយ៉ាងម៉ត់ចត់រាល់សកម្មភាពធានា
សន្តិសុខ សណ្ដាប់ធ្នាប់ ជួយឧបត្ថម្ភអង្គភាពអាជីវកម្មជំនះពុះពារលើការខូចខាត
ធ្វើផលិតកម្ម អាជីវកម្មឡើងវិញយ៉ាងឆាប់ៗ៕