ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញតាមទិសភាគហ៊ុនភាវូបនីយកម្ម

(VOVworld) - នាព្រឹកថ្ងៃទី២៥ មិថុនា នៅខុទ្ទកាល័យរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី
វៀតណាមលោក Vu Van Ninh និងជាប្រធានគណៈកម្មការទទួលបន្ទុកការងារផ្លាស់
ប្ដូរថ្មីនិងអភិវឌ្ឍន៍អង្គភាពអាជីវកម្មរដ្ឋ បានធ្វើអធិបតីកិច្ចប្រជុំអំពីស្ថានភាពអនុវត្ត
ការរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋឡើងវិញក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៥
និងដំណើរការភារកិច្ចក្នុងរយៈពេល៦ខែចុងឆ្នាំ។ថ្លែងមតិនៅទីនេះ លោក Vu Van
Ninh បានស្នើរថា ដោយឈរលើស្មារតីដកទុនចេញពីអង្គភាពអាជីវកម្មនានាដែល
រដ្ឋមិនចាំបាច់រក្សាភាគហ៊ុននិងគ្រប់គ្រង ត្រឹមត្រូវតាមសេចក្ដីសំរេច ចិត្តរបស់បក្ស
រដ្ឋ រួមចំណែកផ្លាស់ប្ដូររបៀបគ្រប់គ្រង លើកកំពស់ប្រសិទ្ធិភាពនៃសកម្មភាពផលិត
កម្មអាជីវកម្មក្រោយពីធ្វើភាគហ៊ុនភាវូបនីយកម្ម៖

“ត្រូវតែបញ្ជាក់ច្បាស់នូវការទទួលខុសត្រូវរបស់អង្គការ បុគ្គលទាក់ទិននានាព្រម
ទាំងបន្តត្រួត ពិនិត្យ រៀបចំអង្គភាពអាជីវកម្មក៏ដូចជាបន្តផ្លាស់ប្ដូររបៀបគ្រប់គ្រង
ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ