ជំរុញខ្លាំងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ជប៉ុន

ជំរុញខ្លាំងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ជប៉ុន - ảnh 1
ជំរុញខ្លាំងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ជប៉ុន

          (VOV)_​ នៅក្នុងជំនួបសន្ទនា ប្រធានគណៈកម្មាធិការគោល​នយោ​បាយ​មូល
ដ្ឋានជាតិ (សភាជាន់ទាបជប៉ុន) លោក Ichiro Aisawa នារសៀល​​ថ្ងៃទី១៥ ​ធ្នូ ​ឧប
នាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បាន​សង្កត់ធ្ងន់ទៅលើទំនាក់​ទំនង​
ដៃគូយុទ្ធសាស្ត្រ ស៊ីជំរៅនិងទូលំទូលាយវៀតណាម-ជប៉ុន បន្តអភិវឌ្ឍន៍​យ៉ាងខ្លាំង
ក្លា​ ក្នុងរយៈពេលកន្លងទៅ លើគ្រប់វិស័យ។ ​ជប៉ុន​ជាដៃគូសំខាន់ជួរមុខ និង​យូរ
អង្វែង​របស់​វៀត​ណាម។ វៀតណាមយកចិត្តទុក​ដាក់ ​គោរព និងមានគោលបំណង
​បង្កើន​ទំនុកទុកចិត្តខាង​នយោបាយ បង្កើន​ថែមទៀតទំនាក់ទំនង​មិត្តភាព និង​កិច្ច
សហប្រតិ​បត្តិការលើគ្រប់វិស័យជាមួយ​ជប៉ុន។ តាមឧបនាយករដ្ឋមន្ត្រី លោក 
Vu Duc Dam ថា៖ ការជួយឧបត្ថម្ភរបស់​រដ្ឋសភា ​រដ្ឋាភិបាល និងប្រជាជនជប៉ុន 
ក្នុងការផ្តល់ទុនODA ក្នុងរយៈពេលល​២០ឆ្នាំកន្លងទៅ បានរួមចំណែយ៉ាងក
សកម្មចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច​ សង្គមកាត់​បន្ថយភាពក្រីក្រនៅវៀតណាម។
 ឧបនាយករដ្ឋមន្ត្រី បានស្នើអោយ ​លោក Ichiro Aisawa បន្តយកចិត្តទុកដាក់ 
សកម្មថែមទៀតដើម្បីរដ្ឋសភាជប៉ុនបន្តរក្សា​ទុន ODA នៅកំរិតខ្ពស់ចំពោះវៀត
ណាម។ លោក Vu Duc Dam ក៏បានអះអាងជាថ្មី​ម្តង់ទៀតថា៖​រដ្ឋាភិបាលវៀត
ណាមនឹងបន្តខំប្រឹងប្រែងបង្កលក្ខណះងាយស្រួល ​ដើម្បីបណ្ដាក្រុមហ៊ុនជប៉ុន
មកវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ